កម្ពុជា-សិង្ហបុរី សហការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការច្នៃប្រឌិតបច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech

0

ធនាគារជាតិនៃកម្ពុជា (NBC) និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការច្នៃប្រឌិតបច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech រវាងប្រទេសទាំង២។

អនុស្សរណៈការយោគយល់គ្នានេះនឹងចែករំលែកព័ត៌មានពីនិន្នាការ និងការអភិវឌ្ឍន៍ទីផ្សារកំពុងរីកចម្រើននៅលើវិស័យ FinTech ក៏ដូចជាបញ្ហាបទប្បញ្ញត្តិទាក់ទងនឹង ការច្នៃប្រឌិតលើសេវាកម្មហិរញ្ញវត្ថុ។

អាជ្ញាធរទាំងពីរនឹងធ្វើការរួមគ្នាមួយ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលចែករំលែកជំនាញ និងជំរុញកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែន។

លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាឲ្យដឹងថា «NBC និង MAS បានឈានដល់ដំណាក់កាលថ្មីមួយនៃកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងវិស័យការច្នៃប្រឌិតហិរញ្ញវត្ថុ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ។ ការចុះអនុស្សរណៈគ្មានេះនឹងអនុញ្ញាតឱ្យភាគីទាំងពីរ ចែករំលែកបទពិសោធន៍ និងព័ត៌មានទាក់ទងទៅនឹង FinTech ដើម្បីគ្រប់គ្រង និងទទួលបានផលប្រយោជន៍ពី ការច្នៃប្រឌិតថ្មីៗក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីបង្កើនប្រព័ន្ធទូទាត់ និងលើកកម្ពស់ការបញ្ចូលហិរញ្ញវត្ថុ»

លោកស្រី Jacqueline Loh អនុប្រធាននៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី MAS ឲ្យដឹងថា អនុស្សរណៈនៃការយោគយល់នេះ ផ្អែកលើទំនាក់ទំនងយូរអង្វែងរវាង NBC និង MAS ក៏ដូចជាការយកចិត្តទុកដាក់ ទៅលើវិស័យ FinTech ដើម្បីបង្កើតឱកាសថ្មី និងផ្តល់ប្រយោជន៍ដល់បុគ្គល និងអាជីវកម្ម។ កិច្ចសហប្រតិបត្តិការនេះនឹងជំរុញ ការច្នៃប្រឌិតផ្នែកហិរញ្ញវត្ថុមិនត្រឹមតែ ក្នុងប្រទេសទាំងពីរប៉ុណ្ណោះទេ តែថែមទាំងក្នុងតំបន់អាស៊ានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here