១. ព័ត៌មានទូទៅ
អ្នកស្រាវជ្រាវសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានបានរកឃើញនូវចំណុចខ្សោយធ្ងន់ធ្ងរ (CVE-2019-0211) នៅក្នុង Apache Web Server ដែលអាចឲ្យមានការទាញយកសិទ្ធិពីសំណាក់អ្នកវាយប្រហារពីចំងាយ ។
២. ជំនាន់ដែលរងផលប៉ៈពាល់
Apache HTTP Server ជំនាន់ 2.4.17 – 2.4.38
សម្រាប់អ្នកប្រើប្រាស់មិនមែនក្រៅពីប្រព័ន្ធប្រតិបត្តិការ Unix (linux) គឺមិនមានផលប៉ៈពាល់នោះទេ។
៣. ផលវិបាក
អ្នកវាយប្រហារអាចធ្វើការវាយប្រហារពីចំងាយ ហើយអាចដំណើរការកូដនានាជាមួយនឹងសិទ្ធិអនុញ្ញាតផងដែរ (ដូចជា root)។
៤. ការណែនាំ
អភិបាលគ្រប់គ្រងទៅលើ Apache HTTP servers ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Unix, Linux គួរតែធ្វើការ upgrade ទៅកាន់ជំនាន់ចុងក្រោយ V 2.4.39 ឬក្រោយនេះ។
៥. ឯកសារពាក់ព័ន្ធ
https://httpd.apache.org/security/vulnerabilities_24.html#CVE-2019-0211
