នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាជួបផ្ទាល់ជាមួយអ្នកជំនាញ និងជាប្រធានផ្នែកគោលនយោបាយសាធារណៈតំណាងក្រុមហ៊ុនបណ្តាញសង្គមហ្វេសប៊ុក (Facebook)

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីពេលថ្មីៗនេះបានជួបផ្ទាល់ជាមួយអ្នកជំនាញ និងជាប្រធានផ្នែកគោលនយោបាយសាធារណៈតំណាងក្រុមហ៊ុនបណ្តាញសង្គមហ្វេសប៊ុក (Facebook) ទទួលបន្ទុកក្នុងប្រទេសកម្ពុជា និងឡាវ ដែលមានការិយាល័យនៅប្រទេសសឹង្ហបុរី ក្នុងគោលបំណងដូចខាងក្រោម៖

  • ១. ស្វែងយល់អំពីស្ថានភាពអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា។
  • ២. ធ្វើកិច្ចសហការរវាងក្រុមហ៊ុនហ្វេសប៊ុក និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្នុងការធ្វើប្រយុទ្ធប្រឆាំងការចែកចាយ ព័ត៌មានមិនពិត ដែលបង្កការប៉ះពាល់ដល់សន្តិសុខសង្គមជាតិ។
  • ៣. ពង្រឹងសហប្រតិបត្តិការឲ្យកាន់តែជិតស្និត រវាងក្រុមហ៊ុនហ្វេសប៊ុក និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីទប់ស្កាត់រាល់បទល្មើសនានាកើតឡើងលើបណ្តាញសង្គមហ្វេសប៊ុក។
ការសហការនេះជាដំណឹងល្អ ដែលជួយកាត់បន្ថយការចែកចាយព័ត៌មានមិនពិត និងទប់ស្កាត់រាល់បទល្មើសនានា បានទាន់សភាពការណ៍។ ដូចនេះ អ្នកប្រើគួរតែចាប់ផ្តើមស្វែងយល់ កុំចេះតែហ៊ានធ្វើអ្វីផ្ដេសផ្ដាសលើ Facebook ប្រយ័ត្ននាំរឿងដាក់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here