តើ​ការ​វាយប្រហារ​តាម DDoS សាហាវ​បែប​ណា​ទៅ ទើប​ធ្វើ​ឲ្យ​អ៊ីនធឺណិត​រអាក់រអួល?

0

ប៉ុន្មានថ្ងៃនេះ អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា​បាន​រងការ​វាយប្រហារ ដែលធ្វើឲ្យការប្រើប្រាស់​សេវាមានភាព​រអាក់រអួល។ ក្រុមហ៊ុនធំៗ​មាន Ezecom និង CityLink បាន​ចេញ​ការ​ជូន​ដំណឹង​ពី​ការ​វាយ​ប្រហារ​ DDoS ដោយ​ក្រុមមិន​ស្គាល់​អត្តសញ្ញាណ។

តើការ​វាយ​ប្រហារ​តាម DDoS មានភាព​សាហាវ​បែប​ណា​ទៅ?

ការ​វាយ​ប្រហារ​បែប DDoS (Distributed Denial of Service) ពាក់ព័ន្ធ​ការ​រំខាន​ទៅ​ដល់​ប្រតិបត្តិការ​នៃ​ប្រព័ន្ធ​កុំព្យូទ័រ ឬ​ក៏​បណ្តាញ​ដែល​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណិត។ ទម្រង់​មួយ​នៃ​ការ​វាយ​ប្រហារ​គឺ​​ធ្វើ​ឲ្យ bandwidth របស់​បណ្តាញ​រងគ្រោះ​មាន​ទំហំ​ធំ ឬ​លើស​ពី​ការ​ទ្រាំទ្រ​បាន។

តាម​គេហទំព័រ​ដដែល ការ​វាយប្រហារ​តាម​ទម្រង់ DDoS គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​ ដោយការ​​ប្រើប្រាស់​នូវ​បណ្តាញ​ជា​ច្រើន (Zombie computers) ដើម្បី​វាយប្រហារ​ទៅកាន់​គោលដៅ​តែ​មួយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យពិបាកកំណត់អត្តសញ្ញាណ​​​ប្រភព​អ្នកវាយប្រហារ។   ការ​វាយប្រហារ​បែប DDoS មាន​ការ​លំបាក​ក្នុង​ការ​ទប់ទល់​ណាស់ ហើយ​ជនរងគ្រោះ​ត្រូវ​ចំណាយ​ធនធាន​ច្រើន ដើម្បី​ទប់ទល់​ការ​វាយប្រហារ​ ក្នុង​គោលបំណង​ចៀសវាង​ការ​គាំង​មិន​ដំណើរការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here