ពេលដែលលោកអ្នកទិញ Dell កុំព្យូទ័រ កម្មវិធីមួយចំនួនត្រូវបានបញ្ចូលរួចជាស្រេចពីក្រុមហ៊ុន។ ក្នុងចំណោមកម្មវិធីទាំងនោះ គឺកម្មវិធីជំនួយការ ដែលសម្រាប់ឱ្យអ្នកប្រើប្រាស់មានការងាយស្រួលក្នុងការ update software ប្ដូរការកំណត់ផ្សេងៗនៅក្នុងប្រព័ន្ធកុំព្យូទ័រ និង សម្រាប់សម្អាតឯកសារដែលលោកអ្នកពុំត្រូវការ។ ប៉ុន្តែតាមការរកឃើញថ្មីៗនេះបង្ហាញថា hackers អាចប្រើកម្មវិធីនេះដើម្បីវាយលុក កុំព្យូទ័ររបស់លោកអ្នក ដូច្នេះដើម្បីការពារសុវត្ថិភាពកុំព្យូទ័រ លោកអ្នកត្រូវ update កម្មវិធីនេះជាមួយនឹង version ថ្មី (version 3.2.0.90 or higher) ឱ្យបានឆាប់រហ័ស៕
