និយោជិតរាប់ពាន់នាក់របស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) អាចមើលលេខសម្ងាត់ (Password) របស់អ្នកប្រើប្រាស់ Instagram!

0

ក្រុមហ៊ុនហ្វេសប៊ុកទើបបានចុះផ្សាយបន្ថែមថា លេខសម្ងាត់ រាប់លានរបស់អ្នកប្រើប្រាស់ Instagram ត្រូវបានរក្សាទុកក្នុងប្រព័ន្ធផ្ទុកទិន្នន័យ ជារបៀបដែលអាចអានបាន (No password masking) ដែលផ្ទុយពីការផ្សព្វផ្សាយកាលពីខែមីនាថា មានត្រឹមតែរាប់ពាន់ប៉ុណ្ណោះ។

ទោះបីក្រុមហ៊ុនហ្វេសប៊ុកបានបញ្ជាក់ថា មានតែនិយោជិតរបស់ក្រុមហ៊ុន បានឃើញលេខសម្ងាត់ដែលអាចអានបាននោះ ហើយក្រុមហ៊ុនក៏បានធ្វើការកែតម្រូវបញ្ហានេះ ប៉ុន្តែ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមឲ្យ លោកអ្នកគួរ ប្ដូរលេខសម្ងាត់ចាស់ចោល ដើម្បីជួយការពារគណនីរបស់លោកអ្នក ដោយប្រើលេខសម្ងាត់ដែលលំបាកនឹងស្មាន ដូចបានបង្ហាញកាលពីខែមុនៗ និង បើកប្រើ ប្រាស់ two-factor authentication៕

LEAVE A REPLY

Please enter your comment!
Please enter your name here