វាពិតជានឹកស្មានមិនដល់ដែលក្រុមហ៊ុនបច្ចេកវិទ្យា Alphabet Inc’s Google ប្រកាសបញ្ឈប់នូវសេវាកម្មទាំងអស់របស់ខ្លួនជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះក៏ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកពីបទចារកម្មបច្ចេកវិទ្យាផងដែរ។
សម្រាប់អ្នកប្រើប្រាស់បច្ចុប្បន្នដែលមានស្មាតហ្វូន Huawei ដែលមាន Google Apps នៅតែអាចធ្វើការប្រើប្រាស់ និតទាញយក App Updates ពី Google បាននៅឡើយទេ។ អ្នកនាំពាក្យរបស់ Google និយាយថា “ឥឡូវនេះ Google Play នៅតែអាចប្រើប្រាស់បាននៅលើស្មាតហ្វូន Huawei ។”
ការបញ្ឈប់នូវសេវាកម្មទាំងអស់សម្រាប់ស្មាតហ្វូនHuawei នេះគឺមានន័យថា ស្មាតហ្វូនដែលដំណើរការនូវ Android របស់ Huawei នឹងមិនអាចចូលទៅកាន់ Google Play Store, Gmail និង YouTube Apps នោះទេ។ Google បញ្ជាក់ថា “Huawei នឹងអាចប្រើប្រាស់បានតែ Version សាធារណៈរបស់ Android តែប៉ុណ្ណោះ ប៉ុន្តែមិនមែនទៅលើ Apps និង Services ដូចកាលពីមុនរបស់ Google នោះទេ។”
រដ្ឋាភិបាលរបស់លោក Trump បញ្ជាក់ននៅថ្ងៃព្រហស្បិត៍នេះថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies Co Ltd គឺស្ថិតនៅក្នុងបញ្ជីខ្មៅ ហើយវាពិតជាពិបាកមែនទែនដែលសហរដ្ឋអាមេរិកត្រូវធ្វើអាជីវកម្មជាមួយនឹងក្រុមហ៊ុននេះ។
![](https://i0.wp.com/cdn.nctc.gov.kh/2019/05/google-play-store-and-huawei-752x501.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/cdn.nctc.gov.kh/2019/05/unnamed.jpg?resize=696%2C465&ssl=1)