វីវរហើយ! Intel, Qualcomm ចូលរួមជាមួយនឹង​ Google ប្រកាសឈប់ផ្គត់ផ្គង់ឈីបដល់ Huawei ទៀតហើយ!

0

ក្រោយពេលដែលរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកហាមប្រាមទៅលើអាជីវកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei កាលពីព្រឹកមិញនេះ ដំណឹងដ៏អាក្រក់មួយរបស់ Google គឺកាត់ផ្តាច់នូវសេវាកម្មទាំងអស់របស់ខ្លួនសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះដែលមានន័យថា Google Play Store, Gmail, YouTube App, Android System គឺមិនអាចប្រើប្រាស់បានដូចមុនទៀតនោះទេ។

បញ្ហាធ្ងន់ធ្ងរនេះមិនទាន់ដឹងយ៉ាងណាផង ស្រាប់តែក្រុមហ៊ុនបច្ចេកវិទ្យា​ជាច្រើនទៀតក៏ចូលរួមជាមួយនឹងក្រុមហ៊ុន Google អនុវត្តតាមបញ្ជារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Intel, Qualcomm, Broadcom និង Xilinx ប្រាប់បុគ្គលិកជាច្រើនរបស់ខ្លួនថា ពួកគេនឹងឈប់ផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុន Huawei ទៀតហើយ។

Intel និង​Qualcomm ប្រហែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សពីរដំបូងគេដែលធ្វើសកម្មភាពបញ្ឈប់ការផ្គត់ផ្គង់នេះ។ ក្រុមហ៊ុន Intel ផ្គត់ផ្គង់បន្ទះឈីបសម្រាប់ Laptops និង​Servers របស់ក្រុមហ៊ុន Huawei ខណៈពេលដែល Qualcomm ជាអ្នកផ្គត់ផ្គង់ទៅលើ Chipsets និង​Modems សម្រាប់ស្មាតហ្វូន។ ក្រោយពេលដែល Google ប្រកាសផ្អាកអាជីវកម្មរបស់ខ្លួនជាមួយនឹង Huawei នោះ នេះមានន័យថាក្រុមហ៊ុន Huawei មិនអាចចូលទៅកាន៉ Android updates ឬ Google services នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here