ទៀតហើយ! ហាងលក់ស្មាតហ្វូននៅអាស៊ានបដិសេធឈប់ Trade-ins ស្មាតហ្វូន Huawei

0

ក្រុមហ៊ុនលក់រាយស្មាតហ្វូនជាច្រើននៅក្នុងប្រទេសអាស៊ានមួយចំនួនពេលនេះកំពុងតែបដិសេធឈប់ទទួលយកស្មាតហ្វូន Huawei នៅក្នុងកម្មវិធី trade-ins ខណៈពេលដែលអតិថិជនកាន់តែច្រើនឡើងចង់លក់ស្មាតហ្វូនរបស់ពួកគេចេញដោយសារតែមានការព្រួយបារម្ភទៅលើការពន្យារទៅលើអាជីវកម្មរបស់ក្រុមហ៊ុន Google ជាមួយនឹងក្រុមហ៊ុន Huawei នេះ។

ក្រុមហ៊ុន Google នឹងអនុវត្តតាមបទបញ្ជារបស់ប្រធានាធិបតី Donald Trump ក្នុងការផ្អាកការទ្រទ្រង់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលមានន័យថា អ្នកប្រើប្រាស់ស្មាតហ្វូនបច្ចុប្បន្នរបស់ Huawei នឹងប្រឈមមុខទៅនឹងការមិនអាច Updates ទៅលើ Android OS បាននោះទេនៅចុងខែសីហាខាងមុខនេះ។

មនុស្ស ៥ នាក់ក្នុងមួយថ្ងៃចង់ស្វែងរកនូវកម្មវិធី trade-in ទៅលើស្មាតហ្វូន Huawei របស់ពួកគេ ប៉ុហន្តែវាមានការកើនឡើងដល់ទៅ ២០ នាក់នៅក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ នេះបើតាមលោក Zack ដែលជាអាជីវករម្នាក់នៅ Mobile Square ក្នុងប្រទេសសិង្ហបុរី។

សម្រាប់ហាងលក់ជាច្រើននៅក្នុងប្រទេសហ្វីលីពីនក៏បញ្ឈប់ការលក់ស្មាតហ្វូន Huawei ផងដែរ។ អាជីវករម្នាក់ឈ្មោះ Hamida Norhamida នៅក្នុងហាង Manila’s Greenhills shopping centre ប្រាប់ទៅកាន់ Reuters ថា យើងឈប់ទទួលយកស្មាតហ្វូន Huawei ទៀតហើយ! អតិថិជនរបស់យើងនឹងមិនអាចទិញស្មាតហ្វូននេះទៀតនោះទេ។

ប្រភព៖ https://www.newshub.co.nz/home/world/2019/05/asian-phone-sellers-refusing-to-accept-huawei-trade-ins.html

LEAVE A REPLY

Please enter your comment!
Please enter your name here