ទិន្នន័យដែលអាចមើលឃើញតាមអ៊ីនធឺរណិតរួមមានឈ្មោះពេញ អាស័យដ្ឋាន អ៊ីម៉ែល ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ និងពត៌មានលំអិតអំពីធនាគារ។ ពត៌មានទាំងនោះទំនងជាធ្លាយលើបណ្តាញអ៊ីនធឺរណិតចាប់តាំងពីមានការបំពានកើតឡើងនៅឆ្នាំ២០១៥ ។ ក្នុងការបរាជ័យផ្នែកសុវត្ថិភាពដ៏សំខាន់មួយ កម្មវិធី TalkTalk លាតត្រដាងនូវព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនចំនួន ៤៥៤៥ នាក់នៅលើអ៊ីនធឺរណិត។ ទិន្ន័យរបស់អតិថិជនទាំងនោះគឺជាផ្នែកមួយរបស់ទិន្ន័យដែលរងការរំលោភបំពានទិន្នន័យនៅ២០១៥ របស់ក្រុមហ៊ុន។
តើមានអ្វីកើតឡើង?
អតិថិជនមួយចំនួនប្រាប់ភ្នាក់ងារ BBC Watchdog Live ថាពត៌មានរបស់ពួកគេត្រូវកម្មវិធី TalkTalk ធ្វើឱ្យបែកធ្លាយ។ ក្រៅពីនេះ អតិថិជនរបស់ BBC ធ្វើការស៊ើបអង្កេតបញ្ហានេះ។ នៅពេលធ្វើការស៊ើបអង្កេតគេរកឃើញថា ព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អតិថិជនចំនួន ៤៥៤៥ នាក់មាននៅលើអ៊ីនធឺរណិតក្រោយពី មានការស្វែងរកលើ Google។ ព័ត៌មាននេះទំនងជាមាននៅលើអ៊ីនធឺរណិតចាប់តាំងពីការរំលោភបំពាន ដែលបង្ករផលប៉ះពាល់ដល់អតិថិជនចំនួនជិត ១៥៧,០០០ នាក់។
តើមានទាក់ទងនឹងទិន្នន័យអ្វីខ្លះ?
ទិន្នន័យដែលអាចមើលឃើញតាមអ៊ីនធឺរណិតរួមមានឈ្មោះពេញ អាស័យដ្ឋាន អ៊ីម៉ែល ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទលេខអតិថិជនបស់ TalkTalk និងព័ត៌មានលម្អិតអំពីធនាគារ។
តើក្រុមហ៊ុនឆ្លើយតបយ៉ាងណា?
នៅពេលដែលបង្ហាញជាមួយការរកឃើញពីការស៊ើបអង្កេតរបស់ BBC ក្រុមTalkTalk និយាយថា វាគឺជា កំហុសពិតប្រាកដ ហើយបន្ថែមថា ក្រុមរបស់ខ្លួនផ្ញើលិខិតសុំទោសទៅអតិថិជនដែលទទួលរងផលប៉ះពាល់រួចរាល់។
ការស៊ើបអង្កេតថ្មីមួយបង្ហាញថាអតិថិជនចំនួន ៤៥៤៥ នាក់អាចទទួលការជូនដំណឹងមិនត្រឹមត្រូវពាក់ព័ន្ធនឹងហេតុការណ៍នេះ។ នេះគឺជាកំហុសពិតប្រាកដហើយយើងសរសេរជាលាយលក្ខណ៍សុំទោសដល់អ្នកដែលរងគ្រោះ។ អតិថិជនចំនួន ៩៩,៩ ភាគរយទទួលការជូនដំណឹងត្រឹមត្រូវនៅឆ្នាំ២០១៥។ ឧប្បទ្វហេតុក្នុងឆ្នាំ ២០១៥ ពុំបណ្តាលឱ្យមានការបាត់បង់ហិរញ្ញវត្ថុផ្ទាល់របស់អតិថិជនទេ នេះយោងប្រភពព័ត៌មានពីBBC។ លើសពីនេះទៀតក្រុមហ៊ុនក៏អះអាងថាផ្តល់ជូននូវសេវាត្រួតពិនិត្យឥណទានឥតគិតថ្លៃដើម្បីការពារបុគ្គលដែលទទួលរងផលប៉ះពាល់ពីការក្លែងបន្លំ។


ប្រភពព័ត៌មាន ៖
https://cyware.com/news/personal-details-of-talktalks-4545-breached-customers-found-online-51624b92