អ្នកវាយប្រហារជ្រៀតចូលក្នុងបណ្តាញ Network របស់ NASA តាមរយៈកុំព្យូទ័រ Raspberry Pi

0

របាយការណ៍ថ្មីមួយរបស់ NASA OIG បង្ហាញឱ្យដឹងថា អ្នកវាយប្រហារប្រើប្រាស់Raspberry Pi ក្នុងការទម្លាយទិន្ន័យខែមេសាឆ្នាំ២០១៨។ របាយការណ៍បន្ថែមថា ហេគឃ័រលួចទិន្នន័យទំហំ ៥០០MB។ រដ្ឋបាលអាកាសយានដ្ឋាន និងអវកាសជាតិ (NASA) បញ្ជាក់​ថា ការបំពានទិន្នន័យខែមេសាឆ្នាំ២០១៨ធ្វើឡើងដោយប្រើប្រាស់ Rasperberry Pi។

របាយការណ៍មួយចេញផ្សាយដោយការិយាល័យអធិការកិច្ចទូទៅការិយាល័យ NASA (OIG) ក្នុងសប្តាហ៍នេះ ក្រុមមន្រ្តីនិយាយថា អ្នកវាយប្រហារ(Hackers) លួចទិន្នន័យទំហំប្រហែល ៥០០ MB ដោយការបំពានទិន្ន័យមួយចំនួនមានពាក់ព័ន្ធនឹងបេសកកម្មរបស់ភព អង្គារ (Mars) ។ OIG និយាយថា ពួក Hacker ផ្តោតសំខាន់លើបណ្តាញកុំព្យួទ័រយន្ដហោះ Jet Propulsion Laboratory (JPL) របស់ណាសា។

ចំណុចសំខាន់ៗ៖

ក្នុងរបាយការណ៍មានចំណងជើងថា ““Cybersecurity Management And Oversight At The Jet Propulsion Laboratory”” OIG លើកឡើងថា បន្ទះ Rasperberry Pi ដែលពុំមានការអនុញ្ញាតត្រូវគេប្រើប្រាស់ជាចំណុចចូលទៅបណ្តាញរបស់ JPL ។ ច្រកបណ្តាញចែករំលែកត្រូវគេបញ្ឆោតដើម្បីផ្លាស់ទីបន្ថែមចូលទៅក្នុងបណ្តាញ។ របាយការណ៍បញ្ជាក់ថា ទិន្នន័យទំហំប្រហែល ៥០០មេហ្កាវ៉ាត់ត្រូវគេលួចពីសំណុំឯកសារចំនួន ២៣។ ក្នុងចំណោមឯកសារទាំងនោះមានឯកសារចំនួនពីរមានផ្ទុកព័ត៌មានទាក់ទងនឹងបទបញ្ជាចរាចរអន្ដរជាតិ និ​ង​គម្រោង​​ដូចជាបេសកកម្មមន្ទីរពិសោធន៍ភពអង្គារ (Mars Science Laboratory )។ លើសពីនេះទៀត​ ពួកហេគឃ័រទទួលជោគជ័យពីរក្នុងចំណោមការបំពានលើបណ្តាញ JPL ចំនួនបី។

ការចូលរួមដ៏មានសក្តានុពល ពី APT

OIG បង្ហាញថា ការបំពានអាចបង្កឡើងដោយក្រុមគំរាមកំហែងកម្រិតកំពូល [advanced persistent threat  (APT)] ។ ទោះជាយ៉ាងណាក៏ដោយ ពុំទាន់មានការអះអាងពីក្រុមណាមួយឡើយ។ “ដោយទទួលបានបណ្តាញស្ថាបត្យកម្មរបស់ JPL អ្នកវាយប្រហារអាចពង្រីកលទ្ធភាពរបស់ពួកគេនៅពេលចូល និងធ្វើសកម្មភាពតាមបណ្តាញ។ គេចាត់ទុកថា នោះជាការគំរាមកំហែងធំនោះ ដោយសារការវាយប្រហារនេះកើតឡើង និងពុំមានអ្នកដឹងអស់រយៈពេលជិតមួយឆ្នាំ “OIG បញ្ជាក់នៅក្នុងរបាយការណ៍។ ក្រោយពីមានឧបទ្ទវហេតុនេះ ក្រុមហ៊ុន JPL ដាក់ពង្រាយភ្នាក់ងារត្រួតពិនិត្យបន្ថែមលើ firewalls របស់ខ្លួនដើម្បីតាមដានសកម្មភាពគួរឱ្យសង្ស័យនៅលើបណ្តាញ។

ប្រភពព័ត៌មាន៖

https://cyware.com/news/attackers-infiltrated-nasas-network-through-a-raspberry-pi-computer-b36c4300

 

LEAVE A REPLY

Please enter your comment!
Please enter your name here