កម្មវិធីស្រលាញ់ភេទដូចគ្នា Jack’d នឹងត្រូវបង់ប្រាក់ 240,000 ដុល្លារដល់អ្នកប្រើប្រាស់របស់ខ្លួនបន្ទាប់ ពីពួកគេលាតត្រដាងរូបថតជិតស្និទ្ធលើអ៊ីនធឺរណិតយ៉ាងហោចណាស់មួយឆ្នាំ។ ក្រុមហ៊ុនដែល មានឈ្មោះថា Online Buddies ដោះស្រាយបញ្ហាបន្ទាប់ពីមួយឆ្នាំមក ហើយពួកគេត្រូវផ្តល់ ដំណឹងដោយអ្នកស្រាវជ្រាវខាងសន្តិសុខតាមអ៊ីនធឺរណិតម្នាក់ឈ្មោះ Oliver Hough។
អ្នកស្រាវជ្រាវ ជូនដំណឹងដល់ក្រុមហ៊ុនអំពីកំហុសនៅខែកុម្ភៈ ឆ្នាំ 2018 ប៉ុន្តែក្រុមហ៊ុនយកចិត្តទុកដាក់ ចំពោះបញ្ហានេះតែនៅក្នុងខែកុម្ភៈ ឆ្នាំ 2019 ឯណោះ។ កម្មវិធីណាត់ជួបដ៏ពេញនិយមដាក់បញ្ចូលរូបថតឯកជនទៅកាន់ storage bucket របស់ Amazon Web Services ដែលអាចចូលយ៉ាងងាយស្រួល។ អគ្គរដ្ឋអាជ្ញាញូវយ៉កលោកស្រី Letitia និយាយថាកម្មវិធីនេះរំលោភលើការទុកចិត្តក៏ដូចជាការរំលោភលើសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់។
អ្នកស្រី James និយាយថា “កម្មវិធីនេះដាក់ព័ត៌មានដែលអ្នកប្រើប្រាស់ និងរូបថតឯកជន មានហានិភ័យខ្ពស់ ហើយក្រុមហ៊ុនមិនធ្វើអ្វីសោះក្នុងរយៈពេលមួយឆ្នាំទើបអាចបន្តរក ប្រាក់ ចំណេញ”។ ក្រុមហ៊ុនសន្យាថានឹងអនុវត្ត “កម្មវិធីសន្តិសុខដ៏ទូលំទូលាយ” ដូច្នេះឧប្បត្តិហេតុ ដូចនេះត្រូវជៀសវាង ហើយការការពារភាពឯកជនរបស់អ្នកប្រើប្រាស់ត្រូវធានា។


ប្រភពព័ត៌មាន ៖
https://www.ehackingnews.com/2019/07/gay-dating-app-jackd-fined-240k-for.html