ជារៀងរាល់ឆ្នាំ វិបសាយស្វែងរកការងារ Indeed របស់សហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍អំពីការងារទាក់ទងនឹង AI ដែលពេញនិយមជាងគេបំផុត និងរកចំណូលប្រចាំឆ្នាំបានច្រើនជាងគេបំផុតផងដែរ។
នៅឆ្នាំ ២០១៩ នេះ ការប្រកាសរើសមុខតំណែងទាក់ទងនឹង AI ចាប់ពីខែឧសភា ឆ្នាំ ២០១៨ ដល់ ឧសភា ឆ្នាំ ២០១៩ មានការកើនឡើង ២៩% បើធៀបនឹងរបាយការណ៍ឆ្នាំមុន។ មុខតំណែងដែលគេជ្រើសរើសច្រើនជាងគេទាំង ១០ មានដូចខាងក្រោមនេះ ៖
១. Machine Learning Engineer
២. Deep Learning Engineer
៣. Senior Data Scientist
៤. Computer Vision Engineer
៥. Data Scientist
៦. Algorithm Developer
៧. Junior Data Scientist
៨. Developer Consultant
៩. Director of Data Science
១០. Lead Data Scientist
ចំណែកមុខតំណែងដែលទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំច្រើនជាងគេមានដូចខាងក្រោមនេះ ៖
១. Machine Learning Engineer ជាមធ្យម ១៤២ ៨៥៩ ដុល្លារ
២. Data Scientist ជាមធ្យម ១២៦ ៩២៧ ដុល្លារ
៣. Computer Vision Engineer ជាមធ្យម ១២៦ ៤០០ ដុល្លារ
៤. Data Warehouse Architect ជាមធ្យម ១២៦ ០០៨ ដុល្លារ
៥. Algorithm Engineer ជាមធ្យម ១០៩ ៣១៣ ដុល្លារ
