មិនមែនតែ Facebook ទេដែលគាំង នៅមានសេវាកម្មមួយរបស់ Apple ក៏គាំងដែរ!

0

កាល​ពី​ពេល​ថ្មីៗ​នេះ ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​រាយការណ៍​ថា ​ពួក​គេ​មាន​បញ្ហា​មួយ​ជាមួយ​នឹង សេវាកម្ម iCloud មិន​អាច​ចូល​ទៅ​ប្រើបាន។

Apple ​បាន​ចេញ​សេចក្តី​ប្រកាស​ប្រាប់​ពី​សេវាកម្ម​ដែល​កំពុង​ជួសជុល ​ក្នុង​នោះ​សេវា​កម្ម​ផ្សេង​ៗ​ដូច​ជា iCloud’s Calendars, Contacts និងកម្មវិធី Reminders ។

រីឯសេវាកម្មដែលប៉ះពាល់ខ្លាំងគឺ Apple Pay, Documents, Find my Friends, Find My iPhone, Game Center និង iCloud Sign In ។ ​​បញ្ហា​នេះ​ ​មក​ពី​ប្រព័ន្ធ​គ្រប់​គ្រង​របស់ Apple ​មាន​បញ្ហា(down)​ ប៉ុន្តែគេមិនទាន់ដឹងថា Down នោះបណ្ដាលមកពីអ្វីឲ្យប្រាកដទេ។

យ៉ាងណាមិញ គិតមកទល់ព្រឹកនេះ ក្រុមការងាររបស់ Apple បានដោះស្រាយបញ្ហានេះឲ្យត្រឡប់មកដូចដើមវិញ បានជោគជ័យ ១០០% ហើយ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here