សង្ខេបព័ត៌មាន៖បណ្តុំអេឡិចត្រូនិកមានមូលដ្ឋានទិន្នន័យចំនួនពីរដែលបង្ហាញទិន្ន័យមនុស្សចំនួនជាង ៩០លាននាក់ និងកំណត់ត្រាអាជីវកម្មផ្សេងៗទៀត។ មូលដ្ឋានទិន្នន័យលេចធ្លាយមានកំណត់ត្រាសាធារណៈចំនួន ៥៨.៣៦៤.៧៧៧ច្បាប់ និងកំណត់ត្រាអាជីវកម្មចំនួន៣៣.៧០៨.០១០ច្បាប់។ អ្នកស្រាវជ្រាវសន្តិសុខឯករាជ្យ Sanyam Jain រកឃើញបណ្តុំអេឡិចត្រូនិក ដែលគ្រប់គ្រងដោយនាយកដ្ឋានសន្តិសុខសាធារណៈរបស់ Jiangsu ក្នុងប្រទេសចិននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។ បណ្តុំអេឡិចត្រូនិកមានមូលដ្ឋានទិន្នន័យចំនួនពីរដែលមានផ្ទុកទិន្ន័យរបស់មនុស្សជាង ៩០លាននាក់ និងកំណត់ត្រាអាជីវកម្មផ្សេងទៀត។
តើទិន្នន័យអ្វីខ្លះដែលធ្លាយ?
មូលដ្ឋានទិន្នន័យបែកធ្លាយមានច្រើនទំហំជាង ២៦ GB ដោយក្នុងនោះមានទាំងទិន្នន័យកំណត់ត្រាសាធារណៈ។ មូលដ្ឋានទិន្នន័យបើកចំហមានកំណត់ត្រាសាធារណៈចំនួន ៥៨.៣៦៤.៧៧៧ច្បាប់ និងកំណត់ត្រាអាជីវកម្ម៣៣.៧០៨.០១០ច្បាប់។
- ព័ត៌មានសាធារណៈរួមមានឈ្មោះ ថ្ងៃខែឆ្នាំកំណើត ភេទ លេខអត្តសញ្ញាណប័ណ្ណ ទីតាំង និងព័ត៌មានទីក្រុង។
- កំណត់ត្រាអាជីវកម្មរួមបញ្ចូលលេខសម្គាល់ជំនួញ ប្រភេទពាណិជ្ជកម្ម ទីតាំង លេខកូដក្រុង និងអនុស្សរណៈដែលរចនាឡើងដើម្បីតាមដានម្ចាស់អាជីវកម្ម។
គួរកត់សម្គាល់
ក្រៅពីមូលដ្ឋានទិន្នន័យ Elasticsearch ចំនួនពីរដែលមានកិច្ចការពារពុំមានសុវត្ថិភាពនោះ សន្តិសុខសាធារណៈក៏មានពាក្យសម្ងាត់ការពារប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពសាធារណៈ បណ្ដាញកុងសូល និងការដំឡើង Kibana ដែលសុទ្ធតែអាចចូលដំណើរការបានជាសាធារណៈ ដោយបើកលើម៉ាស៊ីនដូចគ្នា។ ម៉ាស៊ីនដូចគ្នានោះជួយជួយរុករក(browse) វិភាគទិន្នន័យ(analyze) ដែលគេរក្សាទុក ដោយប្រើមូលដ្ឋាន GUI ។
តើអ្វីទៅជាការឆ្លើយតប? នៅថ្ងៃទី ២ខែកក្កដាឆ្នាំ២០១៩ លោក Sanyam Jain ធ្វើការជូនដំណឹងដល់នាយកដ្ឋានសន្តិសុខសាធារណៈរបស់ខេត្តJiangsuនិង CNCERT / CC អំពីការកំណត់មិនត្រឹមត្រូវ។ ទោះជាយ៉ាងណាអ្នកស្រាវជ្រាវមិនទាន់ទទួលការឆ្លើយតបណាមួយនៅឡើយទេ។ នៅថ្ងៃទី៥ ខែកក្កដាឆ្នាំ២០១៩ CNCERT / CC ឆ្លើយតបវិញដោយនិយាយថាម្ចាស់ពួកគេជូនដំណឹងដល់ម្ចាស់ទិន្ន័យ។ មូលដ្ឋានទិន្នន័យត្រូវគេពង្រឹងផ្នែកសុវត្ថិភាពវិញនៅថ្ងៃទី៨ ខែកក្កដាឆ្នាំ២០១៩។
ប្រភពព័ត៌មាន ៖