ពេលនេះ ប្រជាពលរដ្ឋនៅក្នុងប្រទេសចិនត្រូវប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនមុខ (facial recognition) ដើម្បីធ្វើការចុះឈ្មោះក្នុងការប្រើប្រាស់ទៅលើសេវាកម្មអ៊ីនធឺណិត ឬទួលបាននូវលេខទូរស័ព្ទថ្មីនោះ។រដ្ឋាភិបាលរបស់ចិនប្រកាសនៅក្នុងខែកញ្ញាថា ពលរដ្ឋដែលធ្វើការស្នើសុំទិញទូរស័ព្ទថ្មី ឬឧបករណ៍អ៊ីនធឺណិតនឹងត្រូវធ្វើការស្កេនផ្ទៃមុខដោយប្រតិបត្តិករទូរគមនាគមន៍តែម្តង។ ច្បាប់ថ្មីទាំងនេះចូលជាធរមាននៅថ្ងៃទី ១ ខែធ្នូ។
ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន (MIIT) ដែលជាទីភ្នាក់ងាររដ្ឋទទួលខុសត្រូវចំពោះការធ្វើនិយ័តកម្មអ៊ីនធឺណិតនិងបច្ចេកវិទ្យាសរសេរថា ការសម្រេចចិត្តនេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បី“ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋនៅក្នុងប្រព័ន្ធអ៊ីនធឺរណិត” និងការពារការក្លែងបន្លំនេះបើយោងតាម Quartz ។ របាយការណ៍ថ្មីៗនេះបង្ហាញថា ប្រទេសចិនមានអ្នកប្រើប្រាស់អ៊ីនធឺរណិតប្រហែលជា ៨៥៤ លាននាក់។
ច្បាប់ថ្មីនេះក៏នឹងហាមឃាត់មិនឱ្យប្រជាជនផ្ទេរលេខទូរស័ព្ទរបស់ពួកគេទៅមនុស្សផ្សេងទៀតដែរ។ យោងទៅតាមទង្វើរនេះ ប្រទេសចិនហាក់ដូចជាប្រទេសដំបូងគេដែលតម្រូវឱ្យមានការស្កេនផ្ទៃមុខនេះសិនដើម្បីអាចទិញសេវាទូរស័ព្ទចល័ត និងអ៊ីនធឺរណិតបាន។ ច្បាប់ថ្មីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការឃ្លាំមើលពលរដ្ឋរបស់ខ្លួនយ៉ាងជិតស្និទ្ធ និងតាមដានសកម្មភាព និងអាកប្បកិរិយារបស់ពួកគេ។
រដ្ឋាភិបាលចិនបង្ខំឲ្យប្រជាពលរដ្ឋរបស់ខ្លួនធ្វើការស្កេនមុខរបស់ពួកគេជាមុនសិនទើបពួកគេអាចប្រើអ៊ីនធឺរណិតក្នុងនាមជាសហគ្រាសដែលមានប្រាក់ចំណូលរាប់លានដុល្លារបាន
កាលពីខែមុននេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនប្រកាសពីការអភិវឌ្ឍនៃ“ កាមេរ៉ាទំនើប” ថ្មីឈ្មោះថា “super camera”។ កាមេរ៉ានេះមានទំហំ 500-megapixel ផ្អែកលើបញ្ញាសិប្បនិម្មិតដែលមានសមត្ថភាពសម្គាល់មុខមនុស្សម្នាក់ៗបានសូម្បីតែនៅក្នុងហ្វូងមនុស្សរាប់ម៉ឺនរាប់ពាន់នាក់ដែលមាន“ ភាពត្រឹមត្រូវ និងល្អឥតខ្ចោះ” ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឧបករណ៍នេះមានថាមពលខ្លាំងជាងភ្នែកមនុស្សដល់ទៅ ៥ ដង ហើយវាអាចប្រើប្រាស់នៅក្នុង“ការការពារជាតិ និងសន្តិសុខសាធារណៈ” បានផងដែរ។
កាលពីឆ្នាំមុន ប្រទេសចិនក៏និយាយដែរថាខ្លួនបានបង្កើតកាមេរ៉ាឃ្លាំមើលថ្មីមួយដែលអាចកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ដោយផ្អែកលើស្ទីលនៃការដើរ និងរូបភាពរបស់ពួកគេ។ បច្ចេកវិទ្យា“gait recognition” នេះត្រូវដាក់ពង្រាយរួចហើយនៅក្នុងទីក្រុងជាច្រើនរបស់ប្រទេសចិនរួមទាំងទីក្រុងប៉េកាំង និងស៊ាងហៃផងដែរ។
ក្នុងឆ្នាំ ២០១៤ រដ្ឋាភិបាលរបស់លោកស៊ីប្រកាសផែនការសម្រាប់“ ប្រព័ន្ធឥណទានសង្គម” របស់ខ្លួនដែលជាប្រព័ន្ធចំណាត់ថ្នាក់ដ៏ធំ និងចាំបាច់នៃពលរដ្ឋទាំងអស់របស់ខ្លួនដែលមានចំនួន ១,៤ ពាន់លាននាក់។ យោងទៅតាមប្រទេសចិន ប្រព័ន្ធចំណាត់ថ្នាក់នេះព្យាយាមពង្រឹងការយល់ឃើញថា“ ការរក្សាភាពជឿជាក់គឺជាភាពរុងរឿងនិងការមិនទុកចិត្តគ្នាគឺជារឿងគួរអោយស្អប់ខ្ពើម”៕
https://www.gizchina.com/2019/12/02/chinese-citizens-must-now-scan-their-faces-to-access-the-internet-or-get-a-phone-number/