ការ​បំផ្ទុះ​ធ្វើអត្តឃាត​នៅក្នុង​ពិធី​បុណ្យសព​របស់​មេបញ្ជាកា​រ​ប៉ូលីស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ខេត្ត Nangarhar បណ្តាលអោយ​មនុស្ស​ស្លាប់ និង​រងរបួស​ជាច្រើន​នាក់

0

យោងតាម​អ្នកនាំពាក្យ​លោក Attaullah Khogyani និយាយថា មនុស្ស​ប្រហែល ៤០ នាក់​ត្រូវបាន​គេ​ជឿថា​ស្លាប់ ឬ​រងរបួស​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​កាលពី​ថ្ងៃ​អង្គារ​នៅឯ​ពិធី​បុណ្យសព​របស់​មេបញ្ជាកា​រ​ប៉ូលិស​មួយរូប​នៅក្នុង​ខេត្ត Nangarhar ភាគ​ខាងកើត​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ លោក Khogyani និយាយថា​អ្នក​វាយប្រហារ​បាន​បំផ្ទុះ​គ្រឿងផ្ទុះ​របស់គាត់​នៅ​ពាក់កណ្តាល​ពិធី។

ដោយ​ដកស្រង់​របាយការណ៍រ​បស់​ប៉ុស្តិ៍​ទូរទស្សន៍ Ariana News របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​យ៉ាងហោចណាស់​មនុស្ស ១០ នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​នេះ។ រហូតមកដល់​ពេលនេះ​មិនទាន់មាន​ក្រុម​ណាមួយ​ចេញមុខ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ទេ។

Nangarhar ជា​ខេត្ត​មួយ​នៅ​ជិត​ព្រំដែន​ប្រទេស​ប៉ា​គី​ស្ថាន​គឺជា​កន្លែង​រឹងមាំ​សម្រាប់​ក្រុម​រដ្ឋ​អ៊ីស្លាម (IS អតីត ISIS) និង​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់ហើយ​ជួបប្រទះ​នឹង​ការប្រយុទ្ធ​ដ៏​ខ្លាំងក្លា​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ៕

ប្រភព RT ចុះផ្សាយ​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here