ប្រធានាធិបតី​អា​ហ្វ​ហ្កា​នី​ស្ថាន​បញ្ជា​ទ័ព​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្រោយ​មានការ​វាយប្រហារផ្ទួនៗ

0

ប្រធានាធិបតី​អា​ហ្វ​ហ្កា​នី​ស្ថាន​លោក Ashraf Ghani បាន​បញ្ជា​ឲ្យ​កង​កម្លាំងយោធា​ផ្លាស់ប្តូរ​ឥរិយាបទ​ប្រុងប្រៀប​ធ្វើការ​វាយលុក​វិញ​នៅ​ថ្ងៃ​អង្គារ ដោយ​ងាក​ចេញពី​ជំហរ​ការពារ ដែល​លោក​ធ្លាប់បាន​ចូលរួម​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​អំពើហិង្សា នៅពេលដែល​សហរដ្ឋអាមេរិក​បាន​ព្យាយាម​ចរចា​ដើម្បី​ទទួលបាន​សន្តិភាព។

លោក Ghani មានប្រសាសន៍​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​ទូរទស្សន៍​ថា៖ ដើម្បី​ទទួលបាន​សុវត្ថិភាព​សម្រាប់​សារ​ធារ​ណៈ និង​កម្ចាត់​ការវាយប្រហារ ទប់ស្កាត់​ការគំរាមកំហែង​ពី​ក្រុម​តា​លី​បង់(Taliban) និង​ក្រុម​ភេរ​វករ ខ្ញុំ​បាន​បញ្ជា​ឱ្យ​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ផ្លាស់ប្តូរ​ជំហរ​ពី​ប្រតិបត្តិ​ការការពារ​មក​ប្រកាន់យក​ឥរិយាបទ​ត្រៀមប្រយុទ្ធ​វិញ ហើយ​ពួកគេ​នឹង​ចាប់​ផ្តើមធ្វើ​ប្រតិបត្តិការ​ប្រឆាំងនឹង​សត្រូវ។

ការអត្ថាធិប្បាយ​នេះ​ធ្វើឡើង​ក្រោយពី​មាន​ករណី​អំពើហិង្សា​កើតឡើង ដោយមាន​ខ្មាន់កាំភ្លើង​សម្លាប់​មនុស្ស​ចំនួន១៦នាក់​នៅ​គ្លីនិក​សម្ភព​មួយ​ក្នុង​ទីក្រុង​កា​ប៊ុលនិង​មាន​ករណី​វាយប្រហារ​បណ្តាលឱ្យ​មនុស្ស​ច្រើនជាង​ចំនួន ២០នាក់​ស្លាប់​នៅក្នុង​ការវាយប្រហារ​គ្រាប់បែក​អត្តឃាត​ក្នុង​ពិធី​បុណ្យសព​មួយ​នៅ​ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ ក្រុម​តា​លី​បង់​បដិសេធថា ពួកគេ​ពុំមាន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នោះទេ៕

ប្រភពព័ត៌មាន​RT ផ្សាយ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here