មន្ត្រីម្នាក់បាននិយាយថា ការវាយប្រហារដោយរថយន្តបំផ្ទុះគ្រាប់បែកកំណត់គោលដៅលើភ្នាក់ងារស៊ើបការណ៍អាហ្វហ្គានីស្ថាននៅខេត្ត Ghazni បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៧នាក់ បានស្លាប់ និង ៤០នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល។
មន្ត្រីអ្នកនាំពាក្យរបស់រដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid និយាយថា ក្នុងចំណោមអ្ននករង់គ្រោះភាគច្រើនជាបុគ្គលិកស៊ើបការសម្ងាត់របស់នាយកសន្តិសុខជាតិ ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Ghazni។
ការវាយប្រហារនេះ បានកើតឡើងនៅរយៈពេលមួយថ្ងៃក្រោយពីប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani និងគូប្រជែងនយោបាយលោក Abdullah Abdullah បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែកអំណាចគ្នារួច៕
ប្រភពព័ត៌មាន Aljazeera ផ្សាយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០









