ទ័ព​លី​ប៊ីដ​ក​ខ្លួន​ពី​តំបន់​ខ្លះ​នៃ​ទីក្រុង​ទ្រី​ប៉ូ​លី ខណៈ​យុទ្ធនា​ការដណ្តើម​រដ្ឋធានី​នៅតែ​បន្ត

0

កងទ័ព​លី​ប៊ី​ភាគ​ខាងកើត​ដក​កំលាំង​ចេញពី​តំបន់​មួយចំនួន​ក្នុង​ទីក្រុង​ទ្រី​ប៉ូ​លី​ត្រឹម​រយៈពេល​មួយ​យប់ ក្រោយពី​ពួកគេ​បាន​បាត់បង់​បន្ទាយ​ដ៏​សំខាន់​មួយ​នៅ​ភាគ​ខាងលិច​ប្រទេស​លី​ប៊ី​នៅ​ថ្ងៃ​ចន្ទ។

ភ្នាក់ងារ​សារព័ត៌មាន​ដកស្រង់​ប្រសាសន៍​របស់​អ្នកនាំពាក្យ​កងទ័ព​ជាតិ​លី​ប៊ី (LNA) លោក Ahmed al-Mismari ថា កង​ទ​ពបាន​អនុវត្ត​ការបែងចែក​កំលាំង និង​ការរុះរើ​ទៅ​ទីតាំង​ថ្មី​នៅ​សមរភូមិ ដោយ​ដកខ្លួន​ចេញពី​តំបន់​លំនៅឋាន​ដែលមាន​មនុស្ស​ច្រើន។

ភ្នាក់ងារ​សារព័ត៌មាន​រាយការណ៍​ថា មេបញ្ជាការ​លោក Khalifa Haftar របស់​ក្រុម LNA បានធ្វើការ​ប្រយុទ្ធ​អស់​រយៈពេល​ច្រើនជាង​មួយឆ្នាំ​ដើម្បី​ដណ្តើមយក​ទីក្រុង​ទ្រី​ប៉ូ​លី​ដែលជា​អាសនៈ​របស់​រដ្ឋាភិបាល​នៃ​កិច្ចព្រមព្រៀង​ជាតិ (GNA) ដែលជា​រដ្ឋាភិបាល​មានការ​ទទួលស្គាល់​ពី​អង្គការសហប្រជាជាតិ​ហើយ​កងកំលាំង​របស់លោក​មេបញ្ជាការ Haftar បានធ្វើ​សកម្មភាព​ចាប់តាំងពី​ខែមករា ដោយមាន​ជំនួយ​យោធា​ពី​ប្រទេស​ទួរគី។

នៅ​ថ្ងៃ​ចន្ទ កងកំលាំង​គាំទ្រ​ក្រុម​រដ្ឋាភិបាល GNA បាន​កាន់កាប់​មូលដ្ឋាន​អាកាសយានដ្ឋាន Watiya នៅ​ភាគ​ខាងលិច​នៃ​រដ្ឋធានី ក្រោយពី​មានការ​រ​ប៉ុនប៉ង​អស់​រយៈពេល​ច្រើន​សប្តាហ៍ រហូតដល់​ពួកគេ​បាន​បោះជំហាន​ទៅមុខ​បាន​មួយកំរិត​ក្នុង​រយៈពេល​មួយឆ្នាំ ហើយ​ពួកគេ​អាច​ដណ្តើមបាន​មូលដ្ឋាន​អាកាស​តែមួយគត់​របស់ខ្លួន LNA  នៅ​ជិត​ទីក្រុង​ទ្រី​ប៉ូ​លី។

យោងទៅតាម​ប្រភព​លោក Mismari  បញ្ជាក់ថា មូលដ្ឋាន​នោះ​ធ្លាប់​ត្រូវបាន​គេបោះបង់​ចោល​ដែល​វា​ជា​ផ្នែក​មួយ​នៃ​ការសំរេច​ចិត្តជា​យុទ្ធសាស្ត្រ ដែល​បានគ្រោង​ទុកជា​យូរ​មកហើយ និង​មានតែ​ឧបករណ៍ចាស់ៗប៉ុណ្ណោះ​ដែល​ត្រូវបាន​គេ​ទុកចោល​នៅ​ទីនោះ៕

ប្រភពព័ត៌មាន ​RT ផ្សាយ​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here