ចិន​ទទួលស្គាល់​ការ Live លក់​អន​ឡាញ ជា​មុខជំនាញ​មួយ

0

រដ្ឋាភិបាល​ចេញ​ទើបបាន​ចេញផ្សាយ​បញ្ជី​អំពី​មុខជំនាញ​ចំនួន ១០ ថ្មី ដែល​ក្នុងនោះ​មានមុខ​ជំនាញ​ទាក់ទង​នឹង​បច្ចេកវិទ្យា​ដូចជា​ការផ្សាយ​ផ្ទាល់​លក់ទំនិញ​លើ​អន​ឡាញ, វិស្វករ Blockchain និង​អ្នក​ទី​ផ្សារលើ​អ៊ីនធឺណិត។

ការទទួលស្គាល់​ការផ្សាយ​ផ្ទាល់​លក់ទំនិញ​ជា​មុខរបរ​មួយ​មិនមាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ ព្រោះ​ពេល​ជំងឺ​កូ​វីដ១៩បាន​ផ្ទុះឡើង អ្នក Live លក់​អន​ឡាញ​មាន​ចំនួន​កាន់តែ​ច្រើនឡើង។

ការ Live លក់​អន​ឡាញ​ជា​វិធី​ងាយស្រួល​មួយ ដោយសារ​អតិថិជន​មិនចាំបាច់​ទៅ​ហាង​ផ្ទាល់​ក៏​ពួកគេ​អាច​ឃើញ​ទំនិញ​ដែល​ចង់​ទិញ​បាន​ច្បាស់ ហើយ​អាច​ទំនាក់ទំនង​ជាមួយ​អ្នកលក់ភ្លាមៗផងដែរ។

ក្រៅពី​ការ Live លក់ទំនិញ​អន​ឡាញ ចិន​ក៏​ទទួលស្គាល់​មុខរបរ​អន​ឡាញ​ដទៃទៀត​រួមមាន​អ្នកជំនាញ​ធ្វើ​ទីផ្សារ​លើ​អន​ឡាញ និង​អ្នកជំនាញ​បង្រៀន​លើ​អន​ឡាញ​ផងដែរ។ ទោះបីជា​រូបិយប័ណ្ណ​អេឡិចត្រូនិក​ត្រូវបាន​ហាមឃាត់​នៅ​ឆ្នាំ ២០១៧ ចិន​នៅ​ទទួលស្គាល់​មុខជំនាញ​មួយចំនួន​ទាក់ទង​នឹង Blockchain រួមមាន​វិស្វករ Blockchain ជាដើម។

គួរ​ដឹងថា​ឆ្នាំមុន​ចិន​បានទទួល​ស្គាល់​មុខជំនាញ​ជាច្រើន​ទាក់ទង​នឹង​អន​ឡាញ រួមមាន​អ្នកលេង​កីឡា E-Sport, អ្នកបញ្ជា​ដ្រូ​ន និង​វិស្វករ AI ជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here