កងជីវពល​គាំទ្រ​អ៊ីរ៉ង់ ព្យាយាម​បំផ្លាញ​កិត្យានុភាព​អ៊ីរ៉ាក់

0

ការខូចខាត​ដល់​កិត្យានុភាព​របស់​រដ្ឋ​អ៊ីរ៉ាក់​ភាគច្រើន​កើតចេញពី​ក្រុម​សកម្មប្រយុទ្ធ​គាំទ្រ​អ៊ីរ៉ង់ ដែល​ឆ្លើយតប​ទៅនឹង​មេបញ្ជាការ​អង្គភាព​ឆ្មាំ​បដិវត្ត​អ៊ីស្លាម (IRGC) របស់​អ៊ីរ៉ង់ ជាជាង​ទៅ​មេបញ្ជាការ​អ៊ីរ៉ាក់​ដែលមាន​តួនាទី​ជា​ប្រធាន។

របាយការណ៍​បាន​និយាយថា​រដ្ឋបាល​អ៊ីរ៉ាក់​ពីមុន​បាន​ព្យាយាម ប៉ុន្តែ​ចុងក្រោយ​បាន​បរាជ័យ​ក្នុងការ​កំណត់​ឥទ្ធិពល​របស់​កងជីវពល​ប្រដាប់អាវុធ​អ៊ីរ៉ាក់​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់។

យោងតាម​របាយការណ៍​បានឱ្យដឹង​ទៀតថា​អតីត​នាយករដ្ឋមន្ត្រី Abd al-Mahdi បាន​បង្កើន​ថវិកា​ចំនួន២០ភាគរយ​នៅក្នុង​ឆ្នាំ២០១៩ និង​អាចឱ្យ​កងជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ពង្រីក​វត្តមាន​របស់​ពួកគេ​នៅក្នុង​តំបន់​យុទ្ធសាស្ត្រ រួមទាំង​នៅតាម​ព្រំដែន​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី​ផងដែរ៕

ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here