ប្រទេស​ចិន​នឹង​បង្កើន និង​ពង្រឹងសមត្ថភាព​ក្នុងការ​បំពេញភារកិច្ច​យោធា

0

លោក​ប្រធានាធិបតី Xi Jinping មានប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​ចិន​នឹង​បង្កើន​ការត្រៀម​លក្ខណៈ​សម្រាប់​ការប្រយុទ្ធ​ប្រដាប់អាវុធ និង​បង្កើន​សមត្ថភាព​របស់​ខ្លួន​ក្នុងការ​បំពេញភារកិច្ច​យោធា ខណៈដែល​ជំងឺឆ្លង​រាតត្បាត​កំពុង​តែមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សន្តិសុខ​ជាតិ។

ទូរទស្សន៍​រដ្ឋ​បាន​ផ្សាយ​ថា ការអនុវត្ត​របស់​ប្រទេស​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​ថ្មី​នេះ​បានបង្ហាញ​ពី​ជោគជ័យ​នៃ​កំណែទម្រង់​យោធា។ លោក​បាន​បន្ថែមថា កងកំលាំងប្រដាប់អាវុធ​គួរតែ​រិះរក​វិធី​បណ្តុះបណ្តាលថ្មីៗខណៈពេល​មាន​ជំងឺឆ្លង​រាតត្បាត​រាលដាល។

លោក​ស៊ី​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​កណ្តាល​របស់​ប្រទេស​ចិន។

លោក​បាន​ថ្លែង​នៅពេល​លោក​កំពុង​ចូលរួម​ក្នុង​កិច្ចប្រជុំពេញអង្គ​របស់​គណៈប្រតិភូ​នៃ​កងទ័ព​រំដោះប្រជាជន និង​កម្លាំង​ប៉ូលិស​ប្រដាប់អាវុធ​របស់​ប្រជាជន​នៅ​ខាងក្រៅ​សម័យប្រជុំ​សភា​ប្រចាំឆ្នាំ៕

ប្រភពព័ត៌មាន ​RT ផ្សាយ​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here