ទីធ្លារ​ជុំវិញ​សេត​វិមាន​ត្រូវបាន​បិទ​នៅ​ព្រឹក​នេះ បន្ទាប់ពី​មាន​ក្រុមបាតុករ​លើកគ្នា​មក​តវ៉ា​ករណី​ស្លាប់​បុរស​ស្បែក​ខ្មៅ

0

អាមេរិក៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បានសម្រេច​ចិត្ត​បិទ​ទីធ្លារ​ជុំវិញ​សេត​វិមាន និង​ដាក់​កងកម្លាំង​ជាច្រើន​នាក់ ក្រោយពេល​មាន​ក្រុមបាតុករ​រាប់ពាន់នាក់​បាននាំគ្នា​មក​ធ្វើ​ការតវ៉ា​ប្រឆាំងនឹង​ដើម្បី​ប្រឆាំងនឹង​ភាពឃោរឃៅ​របស់​ប៉ូលីស​សហរដ្ឋអាមេរិក ដែល​ប្រើ​ចំពោះ​ជន​ស្បែក​ខ្មៅ​ម្នាក់​រហូតដល់​ស្លាប់។

ដើមហេតុ​ដែលនាំឱ្យ​ក្រុមបាតុករ​លើកគ្នា​មក​តវ៉ា​នេះ​គឺ​កើតមានឡើង​បន្ទាប់ពី​មន្ត្រីប៉ូលិស​ទីក្រុង Minneapolis លោក Derek Chauvin បាន​សង្កត់ក​ជនជាតិ​ស្បែក​ខ្មៅ​ឈ្មោះ George Floyd រហូតដល់​ស្លាប់ នៅ​ទីក្រុង Minneapolis ដែល​ទង្វើ​នេះ​ត្រូវបាន​គេ​ថត​ជា​វីដេអូ និង​បង្ហោះ​ពេញ​បណ្ដាញ​សង្គម​នានា ដែលនាំឱ្យ​មានការ​ផ្ទុះ​បាតុកម្ម​នេះ​ឡើង។

Floyd ត្រូវបាន​ប៉ូលីស​ក្នុង​ទីក្រុង Minneapolis យក​ជង្គង់​សង្កត់ក​រហូតដល់​ស្លាប់ បើទោះជា​រូបគេ​បាន​សុំ​អង្វរ និង​ស្រែក​ប្រាប់ថា មិនអាច​ដកដង្ហើម​បាន​យ៉ាងណាក៏ដោយ។ ក្រុមបាតុករ​ក៏បាន​ស្រែក​ពាក្យស្លោក «ខ្ញុំ​មិនអាច​ដកដង្ហើម» នៅក្នុង​បាតុកម្ម​តវ៉ា​របស់​ពួកគេ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here