បាតុកម្ម​កើតឡើង​សារជាថ្មី​ប្រឆាំង​កម្លាំង QSD នៅក្នុង​ប្រទេស​ស៊ី​រ៉ី

0

 ប្រជាជន​នៅតាម​ភូមិ និង​ទីក្រុង Hasaka បានធ្វើ​ការតវ៉ា​ជាថ្មី​ប្រឆាំងនឹង​ការអនុវត្ត​របស់​ក្រុម QSD (SDF) ដែល​គាំទ្រ​ដោយ​កងកំលាំង​កាន់កាប់​របស់​សហរដ្ឋ​អាមេរិក។

ប្រភពព័ត៌មាន​នៅក្នុង​ស្រុក​ប្រាប់​អ្នកយកព័ត៌មាន SANA ថា ការតវ៉ា​រៀបចំឡើង​នៅក្នុង​ភូមិ al-Atalah ភូមិ​Al Sab’a Wa Arba’ien ភូមិ​ Sada និង​ភូមិ al-Arisha នៅក្នុង​ទីក្រុង Hasaka ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ជា​កន្លែង​ដែល​អ្នកស្រុក​បាន​បិទផ្លូវ និង​បិទ​ហាង​របស់​ពួកគេ​ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំងនឹង​ស្ថានភាព​រស់នៅ​មិនល្អ​កើតឡើង​បណ្តាលមកពី​ការគ្រប់គ្រង​របស់​ក្រុម QSD ដែល​បាន​គ្រប់គ្រង​លើ​ធនធាន​ទាំងអស់​នៅក្នុង​តំបន់ និង​លួច​ប្រេង​ដោយ​ទទួលបាន​ការគាំទ្រ​ពី​កម្លាំង​កាន់កាប់​របស់​សហរដ្ឋ​អាមេរិក៕

ប្រភពព័ត៌មាន​ SANA ផ្សាយ​ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here