រដ្ឋាភិបាល​ឃឺ​ដ​ត្រៀមខ្លួន​សម្រាប់​កិច្ចព្រមព្រៀង​ជាមួយ​បា​កដាដ

0

គណៈប្រតិភូ​រដ្ឋាភិបាល​សម្រាប់​ការចរចារ​ក្នុង​តំបន់​របស់​ឃឺ​ដ ជាមួយ​រដ្ឋា​នី​បា​កដាដ​បាន​កោះប្រជុំ​គ្នា​កាលពី​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​កិច្ចពិភាក្សា និង​រំលឹក​ឡើងវិញ​នូវ​ការត្រៀមខ្លួន​ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​ជម្លោះ​ជាមួយ​រដ្ឋាភិបាល​សហព័ន្ធ។

ក្រុម​ចរចា​របស់​រដ្ឋាភិបាល​ឃឺ​ដ​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី Qubad Talabani ដែលជា​ប្រធាន​កិច្ចប្រជុំ​នៅថ្ងៃនេះ។ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជំនាញ​បានបង្ហាញ​របាយការណ៍​របស់​ពួកគេ​ដើម្បី​គាំទ្រ​ដល់​ក្រុម​អ្នកចរចា​សម្រាប់​ដំណាក់កាល​បន្ទាប់​ដើម្បី​ធ្វើការ​ជួបប្រជុំ​ជាមួយ​រដ្ឋា​នី​បា​កដាដ​នាពេលខាងមុខ។

គួររំលឹកថា​រហូតមក​ដល់ពេលនេះ​រដ្ឋាភិបាល​ឃឺ​ដ​បានធ្វើ​កិច្ចចរចា​ជាច្រើនលើក​រួចមកហើយ​ជាមួយ​រដ្ឋធានី​បា​កដាដ​ដោយ​សង្ឃឹមថានឹង​អាច​ស្វែងរក​ដំ​នោះ​ស្រាយ​វិវាទ៕

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here