ប្រទេស​តួ​ក​គី​ត្រៀមខ្លួន​ធ្វើការ​រួមគ្នា​ជាមួយ​ប្រទេស​អ៊ីតាលី​ដើម្បី​សន្តិភាព​នៅ​លី​ប៊ី

0

រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Mevlut Cavusoglu បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​អង់កា​រ៉ា​ជាមួយ​សម​ភាគី​របស់​ប្រទេស​អ៊ីតាលី លោក Luigi Di Maio ថា ប្រទេស​តួ​ក​គី​នឹងធ្វើ​ការ​ជាមួយ​ប្រទេស​អ៊ីតាលី​ដើម្បី​ទទួលបាន​សន្តិភាព និង​ដំណើរការ​នយោបាយ​ដែល​អាច​អនុវត្តបាន​នៅក្នុង​ប្រទេស​លី​ប៊ី។

លោក Cavusoglu ក៏បាន​និយាយ​ផងដែរ​ថា​ប្រទេស​តួ​ក​គី​ចង់​ធ្វើការ​ជាមួយ​ប្រទេស​អ៊ីតាលី​ដើម្បី​បំពេញ​តាម​តម្រូវការ​ថាមពល​រប​ស់​ប្រទេស​លី​ប៊ី​រួមទាំង​អគ្គិសនី​ផងដែរ។

ទីក្រុង​អង់កា​រ៉ា​គាំទ្រ​ដល់​រដ្ឋាភិបាល​នៃ​កិច្ចព្រមព្រៀង​ជាតិ (GNA) ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ទ្រី​ប៉ូ​លី។ ដោយមាន​ការគាំទ្រ​ពី​ប្រទេស​តួ​ក​គី GNA បានធ្វើការ​វាយលុករ​យៈ​ពេល ១៤ ខែ​ទៅលើ​ទ្រី​ប៉ូ​លី​ដោយ​កងទ័ព​ជាតិ​លី​ប៊ី​ដែលមាន​មូលដ្ឋាន​នៅ​ភាគ​ខាងកើត​ដឹកនាំ​ដោយ​លោក Khalifa Haftar ។

យោងតាម​លោក Cavusoglu នោះ ប្រទេស​តួ​ក​គី និង​អ៊ីតាលី​ក៏​អាច​សហការ​នៅ​ភាគ​ខាងកើត​មេ​ឌី​ទែ​រ៉ា​ណេ​ដែល​ទីក្រុង​អង់កា​រ៉ា​កំពុងមាន​ជម្លោះ​ជាមួយ​ប្រទេស​ក្រិ​ក និង​ប្រទេស​ក្នុង​តំបន់​ផ្សេងទៀត​ជុំវិញ​ធនធាន​ប្រេង និង​ឧស្ម័ន។

ប្រទេស​បារាំង​បាន​ជំរុញ​ឱ្យ​សម្ព័ន្ធមិត្ត​ណា​តូ​នៅ​សប្តាហ៍​នេះ​ដើម្បី​ពិភាក្សា​អំពី​តួនាទី​កាន់តែខ្លាំង​ឡើង​របស់​ប្រទេស​តួ​ក​គី​នៅក្នុង​ប្រទេស​លី​ប៊ី​ដោយ​ចោទប្រកាន់​ទីក្រុង​អង់កា​រ៉ា​ពីបទ​រំលោភ​លើ​ការហាមឃាត់​អាវុធ និង​រារាំង​កិច្ចប្រឹងប្រែង​ដើម្បី​ធានា​បទ​ឈប់​បាញ់​នៅក្នុង​ប្រទេស​នេះ​ថែមទៀត៕

សម្រួល៖ សុ​ផា
ប្រភព RT ចុះផ្សាយ​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here