ការផ្ទុះអាវុធ​ក្នុង​តំបន់​កា​ស្មៀ​រ​គ្រប់គ្រង​ដោយ​ឥណ្ឌា​សម្លាប់​សកម្មប្រយុទ្ធ៣នាក់

0

ការផ្ទុះអាវុធ​បានកើត​ឡើង​នៅ​ទីក្រុង Srinagar ដែលជា​រដ្ឋធានី​នៃ​តំបន់​កា​ស្មៀ​រ​ជា​ផ្នែក​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌា។

ប៉ូលិស​និយាយថា សមាជិក​សកម្មប្រយុទ្ធ​ចំនួន៣នាក់​ត្រូវបាន​សម្លាប់​នៅ​ថ្ងៃអាទិត្យ​ក្នុងការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​មួយ​រវាង​សមាជិក​សកម្មប្រយុទ្ធ​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​នៅក្នុង​តំបន់​កា​ស្មៀ​រ​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌា។

មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ម្នាក់​និយាយថា ការប្រយុទ្ធ​ដោយ​ប្រើ​កាំភ្លើង​បាន​កើតឡើង​នៅក្នុង​តំបន់ Zadibal-Soura និង​បានសម្លាប់​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​ចំនួន៣នាក់។ប្រភព​បន្ថែមថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅក្នុង​មូលដ្ឋាន ក្រោយពី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បង្ហាញ​ពី​ទីតាំង​ជាក់លាក់​របស់​ក្រុម​សកម្មប្រយុទ្ធ។

យ៉ាងណាមិញ កង​ឆ្មាំ ឬ​ប៉ូលិស​ឥណ្ឌា​មិនបាន​រងគ្រោះថ្នាក់​ក្នុងពេល​ឈរជើង​ឡើយ។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here