ក្បួន​ផ្គត់ផ្គង់​យោធា​របស់​សហរដ្ឋអាមេរិក​ត្រូវបាន​វាយប្រហារ និង​ដុត​នៅ​អ៊ីរ៉ាក់

0

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា​ក្រុម​សកម្មប្រយុទ្ធ​នៅលើ​រថយន្ត​ដឹកទំនិញ​បាន​វាយប្រហារ​ទៅលើ​ក្បួន​ផ្គត់ផ្គង់​ភស្តុភារ​មួយ​ឆ្ពោះទៅកាន់​មូលដ្ឋាន​យោធា​អាមេរិក​មួយ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ដោយ​បង្ខំ​ឲ្យ​ក្បួន​នេះ​ត្រូវ​បញ្ឈប់ និង​ត្រូវ​ដុត។

ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​នៅលើ​មហាវិថី Samawah-Diwaniya ខណៈ​ក្បួន​រថយន្ត​ដែល​ប្រតិបត្តិការ​ដោយ​ពលរដ្ឋ​អ៊ីរ៉ាក់ និង​ដឹក​សម្ភារៈ​ផ្គត់ផ្គង់​ពី Basra ទៅកាន់​មូលដ្ឋានទ័ព​អាមេរិក​មួយ​នៅ​អ៊ីរ៉ាក់​បាន​រង​ការវាយប្រហារ​ដោយ​អ្នក​វាយប្រហារ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​កាលពី​យប់​ថ្ងៃ​សៅរ៍។

វា​មិនមាន​របាយការណ៍​នៃ​ការស្លាប់​និង​របួស​នៅក្នុង​ការវាយប្រហារ​ដ៏​អ៊ូអរ​នោះទេ ប៉ុន្តែ​យ៉ាងហោចណាស់​មាន​រថយន្ត​ចំនួន ៣ គ្រឿង​ត្រូវបាន​បំផ្លាញ​ទាំងស្រុង​នៅ​ក្នុងការ​វាយឆ្មក់​ដែល​ជាក់ស្តែង​មាន​រយៈពេល​មិន​ដល់ ១០ នាទី​ផង​នោះ។វីដេអូ​និង​រូបថត​ដែល​ត្រូវបាន​គេ​បង្ហោះ​ទៅក្នុង​បណ្តាញ​សង្គម​ដែល​ត្រូវបាន​គេ​អះអាងថា​បាន​ចាប់បាន​បន្ទាប់ពី​ការវាយប្រហារ​បានបង្ហាញ​ពី​អណ្តាតភ្លើង​យ៉ាងខ្លាំង​កំពុង​ឆាបឆេះ​រថយន្ត​ដឹកទំនិញ​ទាំងនេះ​ផងដែរ៕

សម្រួល៖ សុ​ផា

ប្រភព RT ចុះផ្សាយ​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here