រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែហ្ស៊កដានីលោកស្រី Hala Zawati កាលពីថ្ងៃព្រហស្បតិ៍នេះបានប្រកាសថាអ៊ីរ៉ាក់នឹងចាប់ផ្តើមបូមប្រេងឡើងវិញបន្ទាប់ពីបានបំពេញនីតិវិធីខាងដឹកជញ្ជូន។
នៅក្នុងសេចក្តីប្រកាសព័ត៌មានលោកស្រី Zawati បាននិយាយថាកាលពីសប្តាហ៍មុនភាគីទាំងពីរបានឯកភាពគ្នាឡើងវិញនូវការនាំចេញប្រេងពីអ៊ីរ៉ាក់ទៅកាន់ក្រុមហ៊ុនចម្រាញ់ប្រេងហ្សកដានីដែលមានមូលដ្ឋាននៅ Zarqa ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃវិធានការក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យថាមពល។
គួររំលឹកថាបន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩លោកស្រីរដ្ឋមន្ត្រីបានបញ្ជាក់ថារថយន្តដឹកប្រេងអ៊ីរ៉ាក់ត្រូវបានដឹកជញ្ជូនតាមព្រំដែនត្រឡប់ក្រោយស្របតាមនីតិវិធីរបស់រដ្ឋាភិបាលដើម្បីបន្ថយការរីករាលដាលនៃជំងឺនេះ។
យោងតាមអនុស្សរណៈនៃការយោគយល់ដែលបានចុះហត្ថលេខាកាលពីខែកុម្ភៈឆ្នាំ ២០១៩ ប្រទេសហ្ស៊កដានីបានទិញប្រេងអ៊ីរ៉ាក់ជាមធ្យម ១០,០០០ បារ៉ែលក្នុងមួយថ្ងៃ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ១៧ ខែកក្តដា ឆ្នាំ២០២០