អាជ្ញាធរ​បា​សេ​ឡូ​ណា​ជំ​រុញឱ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ

0

ប្រជាជន​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​ត្រូវបាន​គេ​ជម្រុញ​ឱ្យ​ស្នាក់​នៅផ្ទះ និង​មិន​អនុញ្ញាតអោយ​ប្រមូលផ្តុំ​ជាក្រុមៗដែលមាន​គ្នា​ច្រើនជាង ១០ នាក់​នៅ​ថ្ងៃ​សុក្រ​នេះ ព្រោះ​វា​អាចជា​មធ្យោបាយ​មួយ​ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នេះ។ យ៉ាងណាមិញ អាជ្ញាធរ​ក្នុង​តំបន់​នឹងដាក់​ធ្វើ​ការបិទ​ទីក្រុង​ផងដែរ​នៅក្នុង​ករណី​ដែល​ចាំបាច់​នោះ។

លោក Alba Verges ប្រធាន​ផ្នែក​សុខភាព​របស់ Catalonia បាន​មានប្រសាសន៍ថា“ យើង​សូម​ណែនាំ​ថា​ប្រជាជន​មិនត្រូវ​ផ្លាស់​ទីលំនៅ​ប្រសិនបើ​វា​មិនចាំបាច់។ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការគោរព​វិធានការ​ទាំងនេះ​ឥឡូវនេះ​វា​ជា​វិធី​ល្អ​បំផុត​ដើម្បី​ចៀសវាង​ការបិទ​ទីក្រុង​នេះ” ។

សារមន្ទីរ​នឹង​នៅតែ​បើកចំហ​នៅក្នុង​រដ្ឋធានី​កាតា​ឡាន​ដែលជា​ទីក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ជាច្រើន​ដែលមាន​អ្នកទេសចរ​មក​ទស្សនា​ច្រើន​បំផុត​នៅ​អឺរ៉ុប។ ទីក្រុង​បា​សេ​ឡូ​ណា​បានឃើញ​ចំនួន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នេះ​កើនឡើង​ពី​សប្តាហ៍​មុននេះ។ ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​និយាយថា​ប្រទេស​អេស្បាញ​បាន​រាយការណ៍​នូវ​ការ​លោត​ឡើង​ខ្ពស់បំផុត​ប្រចាំថ្ងៃ​ក្នុងការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ក្នុង​រយៈពេល​ជាង​ពីរ​ខែ​នេះ ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​វា​មាន​ករណី​ថ្មី​ចំនួន ៥៨០ ករណី​ផងដែរ៕

សម្រួល៖ សុ​ផា
ប្រភព RT ចុះផ្សាយ​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here