ប្រទេសចិនចាប់ខ្លួនជនសង្ស័យចំនួន៩ ១៩៨នាក់ ដែលមានពាក់ព័ន្ធនឹង ករណីឧក្រិដ្ឋកម្ម

0

ក្រោយពីចាប់ផ្តើមប្រតិបត្តិការថ្នាក់ជាតិនៅដើមឆ្នាំ២០១៨ មកដល់ពេលនេះ អាជ្ញាធរចិន បានចាប់ខ្លួនជនសង្ស័យចំនួន៩ ១៩៨នាក់​ ដោយពួកគេសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្ម។

អាជ្ញាធរនិយាយនៅថ្ងៃពុធថា ប្រទេសចិនចាប់ខ្លួនជនសង្ស័យចំនួន ៩ ១៩៨នាក់ដែលមានជាប់ទាក់ទងនឹងករណីឧក្រិដ្ឋកម្ម។ ការចាប់ខ្លួននោះត្រូវបានរៀបចំឡើងចាប់តាំងពីមានប្រតិបត្តិការបង្ក្រាបថ្នាក់ជាតិនៅដើមឆ្នាំ២០១៨ ។

យោងតាមប្រភពការិយាល័យជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មបានបញ្ជាក់ឲ្យដឹងថា ករណីចាប់ខ្លួនទាំងនោះមានពាក់ព័ន្ធនឹងទឹកប្រាក់ចំនួន១០៩៥៧ពាន់លានយ័ន (ប្រហែល ១៥,៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក)។

មនុស្សចំនួនច្រើនជាង៣៣០០នាក់ត្រូវគេដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេតពីបទបង្កអំពើពុករលួយ និងជាជម្រករៀបចំសកម្មភាពឧក្រិដ្ឋកម្ម។

មន្ត្រីចិនបញ្ជាក់ឲ្យដឹងថា នៅក្នុងចំណោមបទឧក្រិដកម្មចំនួន១១១ករណីធំៗមានបទឧក្រិដកម្មចំនួន២៨ករណីត្រូវបានបិទ ហើយករណីនៅសេសសល់ទាំងអស់កំពុងស្ថិតក្រោមការស៊ើបអង្កេតលើរឿងក្តី ឬស្ថិតនៅក្រោមការជំនុំជម្រះក្តី។

ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here