ភេរវករ Boko Haram សម្លាប់បុគ្គលិកជំនួយចំនួន០៥នាក់នៅប្រទេសនីហ្សេរីយ៉ា

0

នៅថ្ងៃពុធ ទី២២ ខែកក្កដានេះ ក្រុមភេរវករ Boko Haram បានចេញវីដេអូឃ្លីបបង្ហាញពីការសម្លាប់បុគ្គលិកមនុស្សធម៌ចំនួន០៥នាក់ ដែលពួកគេបានចាប់នៅរដ្ឋ Borno ក្នុងប្រទេសនីហ្សេរីយ៉ា។

នៅក្នុងឃ្លីបវីដេអូបានបង្ហាញថា បុគ្គលិកតំណាងឱ្យភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់រដ្ឋ បុគ្គលិកមកពីអង្គភាពប្រឆាំងនឹងភាពអត់ឃ្លាន បុគ្គលិកមកពីអង្គភាព Rich អន្តរជាតិ និងបុគ្គលិកមកពីអង្គភាពជួយសង្គ្រោះអន្តរជាតិត្រូវភេរវករសម្លាប់ទាំងអស់។

ក្រុមភេរវករបានទាមទារប្រាក់លោះចំនួន ៥០០ ០០០ដុល្លារ មុនពេលមានការដោះលែងបុគ្គលិកទាំងនោះ។

នៅថ្ងៃពុធដដែល ប្រធានាធិបតីនីហ្សេរីយ៉ាលោក Muhammadu Buhari បានធ្វើការថ្កោលទោសចំពោះឃាតកម្មនេះដោយធានាថារដ្ឋាភិបាលនឹងបន្តចាត់វិធានការណ៍គ្រប់បែបយ៉ាងតាមដែលអាចធ្វើទៅបានដើម្បីធានាថា សមាជិកភេរវករ Boko Haram ដែលនៅសល់នឹងត្រូវកម្ចាត់ចោល។

ភេរវករ Boko Haram ដែលស្វែងរកតំបន់សមាជិកអ៊ីស្លាម caliphate នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ាបាននិងកំពុងធ្វើការវាយប្រហារទៅលើទីតាំងរបស់ជនស៊ីវិល និងយោធានៅរដ្ឋ Adamawa រដ្ឋ Borno និងរដ្ឋ Yobe បើទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់ពីភ្នាក់ងារសន្តិសុខក៏ដោយ។

គួររំលឹកផងដែរថា សមាជិកភេរវករ Boko Haram បានសម្លាប់មនុស្សច្រើនជាងចំនួន៣០,០០០នាក់ចាប់តាំងពីឆ្នាំ២០០៩មក និងបានជម្លៀសមនុស្សចំនួនរាប់លាននាក់ផ្សេងទៀតនៅភាគឥសាននៃប្រទេសនីហ្សេរីយ៉ា។

ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here