បុរសនៅទីក្រុង Maidenhead រងការចោទប្រកាន់ពីបទភេរវកម្មស្តាំនិយម

0

បុរសវ័យ៥២ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ពីបទភេរវកម្ម។

លោក Nicholas Brock រស់នៅផ្លូវ Lancaster ទីក្រុងMaidenhead រងការចោទប្រកាន់ចំនួន ៣ ករណី អំពីការកាន់កាប់របស់របរដែលមានប្រយោជន៍សម្រាប់ប្រព្រឹត្ត ឬរៀបចំសកម្មភាពភេរវកម្ម។

បទចោទប្រកាន់ពាក់ព័ន្ធនឹងអំពើភេរវកម្មស្តាំនិយមនេះ បើយោងតាមការប្រឆាំងភេរវកម្មប៉ូលិសអាគ្នេយ៍ (CTPSE) ដែលដឹកនាំការស៊ើបអង្កេត។

លោក Brook គ្រោងនឹងចូលបំភ្លឺនៅតុលាការ Westminster Magistrates នៅថ្ងៃទី ១៤ ខែសីហា។

ក៏ប៉ុន្តែពេលនេះ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន៕

អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here