លោក Varadkar មានប្រសាសន៍ថា“ យើង​មិនអាច​ប្រថុយ​ក្នុងការ​ថយក្រោយ​បានទេ”៖ អៀរ​ឡង់​ត្រូវប្រកាន់យក​នូវ​វិធីសាស្ត្រ​ប្រុងប្រយ័ត្ន​ដើម្បី​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​កូ​រ៉ូ​ណាវី​រុស

0

ឧបនាយករដ្ឋមន្ត្រី​លោក Leo Varadkar បាន​មានប្រសាសន៍ថា​ប្រទេស​អៀរ​ឡង់​គ្រោង​នឹង​ចាត់វិធានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ការឆ្លង​កូ​វីដ-19 នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ។

ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ផ្សាយ​ថា​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​បានធ្វើ​ឡើង​នៅមុន​កិច្ចប្រជុំ​រដ្ឋាភិបាល​ដែល​នឹង​សំរេច​ថា​តើ​ត្រូវ​បើក​ឡើងវិញ​ឬ​បន្ធូរ​ការ​រឹតបន្តឹង​ការធ្វើដំណើរ។

លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង Dublinថា “ ខ្ញុំ​ដឹងថា​វា​នឹង​ក្លាយជា​ការប៉ះទង្គិច​មួយ​បន្ថែមទៀត​ដល់​វិស័យ​មួយចំនួន​ដែល​មិនត្រូវ​បាន​បើក​ឡើងវិញ​ប៉ុន្តែ​យើង​មិនអាច​ប្រថុយ​ថយក្រោយ​បានទេ” ៕

សម្រួល៖ សុ​ផា
ប្រភព RT ចុះផ្សាយ​ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here