អ៊ីរ៉ាក់ប្រកាសសម្លាប់ភេរវករ៤នាក់នៅខេត្ត Kirkuk និងរឹបអូសយកគ្រឿងផ្ទុះមួយចំនួន

0

ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខអ៊ីរ៉ាក់បានប្រកាសថាភេរវករ៤នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសមួយធ្វើឡើងដោយកងកម្លាំងចម្រុះអន្តរជាតិក្នុងខេត្ត Kirkuk។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មានជាតិអ៊ីរ៉ាក់ (NINA) បាននិយាយថាយន្តហោះរបស់កម្លាំងចម្រុះអន្តរជាតិបានធ្វើការវាយប្រហារតាមអាកាសមួយស្ថិតនៅក្នុងខេត្ត Kirkuk ដោយបានសម្លាប់ភេរវករ៤នាក់។

ក្នុងសេចក្តីថ្លែងការបានបន្ថែមទៀតថាកងពលធំទី៥នៃប៉ូលិសសហព័ន្ធបានចេញក្រៅបន្ទាប់ពីធ្វើការវាយប្រហារ ហើយក៏បានរកឃើញរណ្តៅមួយដែលផ្ទុកនូវគ្រឿងផ្ទុះចំនួន២០គ្រាប់ ដែលត្រៀមសម្រាប់ការបំផ្ទុះ។

យោងតាមព័ត៌មានក្រុមភេរវករទាំងនេះកំពុងរៀបចំឧបករណ៍គ្រឿងផ្ទុះទាំងនេះដើម្បីប្រើប្រាស់ប្រឆាំងនឹងជនស៊ីវិល និងកងកម្លាំងសន្តិសុខ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here