ទាហាន​អ៊ីរ៉ាក់​ពីរ​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​រ​បស់​ ISIS ក្នុង​ខេត្ត​ Salahuddin

0

ទាហាន​អ៊ីរ៉ាក់២នាក់​ត្រូវបាន​សម្លាប់​បន្ទាប់ពី​ក្រុម​សកម្មប្រយុទ្ធ ISIS បាន​វាយប្រហារ​ទៅលើ​ទីតាំង​យោធា​មួយ​នៅក្នុង​ខេត្ត Salahuddin។

សារព័ត៌មាន Baghdad Post បាន​ដកស្រង់​ប្រភព​សន្តិសុខ​ដែល​បាន​និយាយថា​ក្រុម​សកម្មប្រយុទ្ធ ISIS បាន​វាយប្រហារ​លើ​ចំណុច​យោធា​របស់​កងទ័ព​អ៊ីរ៉ាក់​នៅ Matibiah ក្នុង​ខេត្ត Salahuddin កាលពី​ល្ងាច​ថ្ងៃ​ពុធ។

ប្រភព​បាន​និយាយថា​ទាហាន​អ៊ីរ៉ាក់៣នាក់​ផ្សេងទៀត​ក៏បាន​រងរបួស​ផងដែរ​នៅក្នុង​ការវាយប្រហារ​នេះ។

គួររំលឹកថា​ប្រទេស​អ៊ីរ៉ាក់​បានប្រកាស​ពី​ជ័យជម្នះ​របស់ខ្លួន​លើ​ក្រុម ​ISIS កាលពី​ខែធ្នូ​ឆ្នាំ២០១៧ ប៉ុន្តែ​ក្រុម​សកម្មប្រយុទ្ធ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ជួរ​ភ្នំ Hamrin ដែល​លាតសន្ធឹង​តាម​បណ្តា​ខេត្ត​ភាគ​ខាងជើង​ដែល​តំបន់​នេះ​គេ​ហៅថា ”តំបន់ត្រីកោណ​នៃ​សេចក្តីស្លាប់។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here