មនុស្ស០១ស្លាប់ និង២០នាក់​រងរបួស​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​នៅ​ទីក្រុង វ៉ាស៊ីនតោន

0

នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី០៩ ខែសីហា សប្តាហ៍​មុន​មាន​ហេតុការណ៍​បាញ់ប្រហារ​មួយ​បានកើត​ឡើង​នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​វ៉ាស៊ីនតោន​បណ្តាល​ឲ្យ​ក្មេង​ជំទង់​ម្នាក់​ស្លាប់ និង​មនុស្ស​ចំនួន២០នាក់​ផ្សេងទៀត​រងរបួស។

យោងតាម​ប្រភពព័ត៌មាន​ពី​អាជ្ញាធរ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា យុវជន​អាយុ១៧ឆ្នាំ​ម្នាក់​ត្រូវបាន​សម្លាប់​ខណៈដែល​ម​នុស្ស​យ៉ាងតិច​ចំនួន២០នាក់​រងរបួស​បន្ទាប់​ពី​មាន​ហេតុការណ៍​បាញ់ប្រហារ​មួយ​នៅ​ភាគ​អាគ្នេយ៍​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី០៩ ខែសីហា សប្តាហ៍​មុន។

ប៉ូលិស​នៅក្នុង​តំបន់​និយាយថា ការបាញ់ប្រហារ​កើតឡើង​នៅ​ម៉ោង ១រសៀល​ម៉ោង​ក្នុងស្រុក (ម៉ោង​សាកល ៥ល្ងាច) នៅ​ថ្ងៃអាទិត្យ​ក្នុង​សង្កាត់​មួយ​នៅ​រដ្ឋធានី​សហរដ្ឋអាមេរិក។

អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយថា យ៉ាងហោចណាស់​មាន​មនុស្ស ០៩នាក់​ត្រូវគេ​នាំទៅ​កាន់​មន្ទីរពេទ្យ​ក្បែរ​នោះ នេះ​បើ​យោងតាម​ការដកស្រង់​សម្តី​ប៉ូលិស​របស់​វិទ្យុ CNN។

ប្រភព​វិទ្យុ​បាន​ដកស្រង់​សម្តី​របស់លោក Nelson Bostic ដែល​រស់នៅក្នុង​សង្កាត់​នោះ​ថា “ ខ្ញុំ​បានឃើញ​នារី​វ័យក្មេង​ម្នាក់​នាង​ត្រូវបាន​គេ​បាញ់​ចំ​ជើង។ បុរស​វ័យក្មេង​ម្នាក់​ដេក​ស្តូកស្តឹង​លើ​ឡាន​របស់គាត់ ហើយ​សម្លេង​ស្តាប់ទៅ​ដូចជា​កាំភ្លើងយន្ត​អញ្ចឹង។ គាត់​ប្រាប់​ប្រភព WTOP-FM ថា ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​នៅក្នុង​ពិធី​ខួបកំណើត។

ពុំទាន់​មាន​ព័ត៌មាន​លំអិត​បន្ថែមទៀតភ្លាមៗនោះទេ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here