អាជ្ញាធរសុខាភិបាលក្នុងទឹកដីប៉ាឡេស្ទីនបានដាក់ការចាក់សោរជាបន្ទាន់បន្ទាប់ពីមនុស្សបួននាក់បានធ្វើតេស្ត៍វិជ្ជមានចំពោះមេរោគកូវីដ ១៩ នៅជំរុំជនភៀសខ្លួន។ ហាងជាច្រើន វិហារអ៊ីស្លាម និងសាលារៀនត្រូវបានបញ្ជាឱ្យបិទដើម្បីការពារការឆ្លងនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Salamah Maarouf បាននិយាយកាលពីថ្ងៃអង្គារថាករណីឆ្លងវីរុសកូរ៉ូណាចំនួនបួននាក់នេះត្រូវបានបញ្ជាក់នៅក្នុងគ្រួសារតែមួយនៅក្នុងជំរុំជនភៀសខ្លួន។ ការផ្ទុះឡើងក្នុងតំបន់នេះគឺជាករណីដំបូងបង្អស់នៅក្នុងតំបន់ឆ្នេរសមុទ្រដែលមិនពាក់ព័ន្ធនឹងមនុស្ស ១១០នាក់ ដែលត្រូវបានគេដាក់អោយនៅដាច់ដោយឡែករួចហើយនៅក្នុងមូលដ្ឋានព្រំដែនបន្ទាប់ពីឆ្លងចូលតំបន់ហ្គាហ្សាពីប្រទេសអេហ្ស៊ីបនិងអ៊ីស្រាអែលនោះ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សំដីរបស់ក្រសួងសុខាភិបាលតំបន់ហ្គាហ្សាថាករណីទាំងនេះត្រូវបានកត់ត្រាបន្ទាប់ពីស្ត្រីម្នាក់ដែលទំនងជារបស់ក្រុមគ្រួសារបានធ្វើដំណើរទៅកាន់តំបន់វេសប៊ែងដែលកាន់កាប់ដោយអ៊ីស្រាអែលជាកន្លែងដែលនាងបានធ្វើតេស្តិ៍វិជ្ជមានចំពោះការឆ្លងមេរោគនេះ។
ក្រុមមន្ត្រីកំពុងតាមដានទំនាក់ទំនងរបស់នាងនៅក្នុងការប៉ុនប៉ងដើម្បីទប់ស្កាត់ការឆ្លងវីរុសដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទឹកដីប៉ាឡេស្ទីនដែលកំពុងរងគ្រោះដោយវិបត្តិនេះដែលជាកន្លែងដែលមានប្រជាជនប្រមាណ ២ លាននាក់។
វិធានការណ៍នៃការចាក់សោរនេះត្រូវបានគេមើលឃើញថាស្ថិតនៅកន្លែងអាជីវកម្ម វិហារអ៊ីស្លាម និងសាលារៀនដែលត្រូវបានបិទនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបគិតត្រឹមថ្ងៃច័ន្ទនេះ។ បទបញ្ជានេះនឹងនៅតែមានជាធរមានក្នុងរយៈពេល ៤៨ ម៉ោងទៀតជាមួយក្រុមហាម៉ាសដែលជាក្រុមសកម្មប្រយុទ្ធកំពុងត្រួតត្រា និងបង្ខំឱ្យប្រជាជនគោរពតាមការចាក់សោរនេះផងដែរ៕