កងទ័ព​សហរដ្ឋអាមេរិក​រងរបួស​ក្នុងប្រទេស​ស៊ី​រី​ក្រោយពី​រង​ការប៉ះទង្គិច​ជាមួយ​រថយន្ត​រុស្ស៊ី

0

ទាហាន​សហរដ្ឋអាមេរិក ចំនួន០៤នាក់​រងរបួស​ពី​ឧបទ្ទវហេតុ​បុក​ជាមួយ​រថយន្តយោធារុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ី​រី​នៅ​ថ្ងៃ​អង្គារ។

ប្រភព POLITICO បានអោយដឹងថា សមាជិក​កងទ័ព​ចំនួន០៤នាក់​ត្រូវគេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា រង​ការប៉ះទង្គិច​ស្រាល​ក្រោយពី​ឧប្បត្តិហេតុ​កើតឡើង​រួច។

សេចក្តីថ្លែងការណ៍​បាន​បញ្ចា​ក់ថា រថយន្ដ​រុស្ស៊ី​បាន​ដេញតាម​រថយន្ត​របស់​កងកម្លាំង​សហរដ្ឋអាមេរិក ហើយ​រថយន្ដ​រុស្ស៊ី​មាន​ចេតនា​វាយលុក​រថយន្ដ​របស់​កងកម្លាំង​ចម្រុះ​បណ្តាលឱ្យ​សមាជិក​កងទ័ព​សហរ​ដ្ឋ​អាមេរិក​ចំនួន០៤នាក់​រងរបួស។

ឃ្លី​ប​វីដេអូ​ដែល​គេ​ប្រទះឃើញ​លើ​បណ្តាញ​សង្គម Twitter បាន​បង្ហាញថា ពី​រថយន្ត​របស់​សហ​រដ្ឋ​អាមេរិក ដោយ​រថយន្ត​របស់​រុស្ស៊ី​បាន​ដេញតាម​ពីក្រោយ និង​ប៉ុនប៉ង​បិទផ្លូវ​អមដោយ​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​នៅ​ពីលើ​នៅក្នុង​ប្រទេស​ស៊ី​រី។

មន្ទីរ​បញ្ច​កោណ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ឬ​បញ្ជាក់​ពី​វីដេអូរ​នោះទេ។

លោក Mark Milley ប្រធាន​អគ្គសេនាធិការ​ចម្រុះ​បាន​ហៅ​ទូរស័ព្ទ​ទៅកាន់​សម​ភាគី​រុស្ស៊ី​លោក Valery Gerasimov នៅ​ថ្ងៃ​ពុធ។ អ្នកនាំពាក្យ​អគ្គសេនាធិការ​ចម្រុះ​លោក DeDe Halfhill  មានប្រសាសន៍ថា៖ “ យោងតាម​ការអនុវត្ត​កន្លងមក អ្នក​ទាំង​ពីរបាន​យល់ព្រម​រក្សា​ព័ត៌មាន​លម្អិត​ជាក់លាក់​នៃ​ការសន្ទនា​របស់​ពួកគេ​ជា​លក្ខណៈ​ឯកជន” ។

លោក Kenneth Ekman មេបញ្ជាការរង​នៃប្រតិបត្តិ​ការរួម​គ្នា​នៃ​ក្រុមការងារ​ចម្រុះ​រួមគ្នា​បាន​និយាយ​នៅ​ខែ​មុន​ថា កងកម្លាំង​ទ័ព​សហរដ្ឋអាមេរិក​នៅ​ប្រទេស​ស៊ី​រី​បាន​ឆ្លើយតប​ជាមួយ​ជនជាតិ​រុស្ស៊ី​ស្ទើរតែ​រាល់ថ្ងៃ ហើយ​ភាគច្រើន​មាន​ស្ថានភាព​វិវាទ​ជាមួយគ្នា។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here