អ៊ីរ៉ង់​អនុញ្ញាតឱ្យ​អធិការកិច្ច IAEA ចូល​ត្រួតពិនិត្យ​ទីតាំង​អតីត​នុយក្លេអ៊ែរ

0

អ៊ីរ៉ង់​បាន​យល់ព្រម​ឱ្យ​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ចូលទៅ​កាន់​ទីតាំង​អតីត​ទីតាំង​នុយក្លេអ៊ែរ​ដែលមាន​ការសង្ស័យ​ចំនួន​ពីរ​កន្លែង។

សេចក្តីថ្លែងការណ៍​រួមមួយ​បាន​និយាយថា​អ៊ីរ៉ង់​ធ្វើ​ដោយស្មោះ​ត្រង់​ដើម្បី​ដោះស្រាយ​បញ្ហា​លេចធ្លោ​ទាក់ទង​នឹង​ការការពារ​នុយក្លេអ៊ែរ។

ការព្រមព្រៀង​នេះ​បាន​ធ្វើឡើង​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​តេ​ហេ​រ៉ង់​ដោយ​អគ្គនាយក​របស់ IAEA ។

ក្រុម​អ្នកឃ្លាំមើល​ពិភពលោក​បាន​រិះគន់​អ៊ីរ៉ង់​ដែល​មិនបាន​ឆ្លើយ​សំណួរ​របស់ខ្លួន​អំពី​សម្ភារៈ​នុយក្លេអ៊ែរ និង​សកម្ម​ភាពទាក់ទង​នឹង​នុយក្លេអ៊ែរ​នៅ​ទីតាំង​ទាំងពីរ​កន្លែង​នេះ។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here