មនុស្ស០២នាក់​ស្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​នៅ​ភាគខាងត្បូង​នៃ​រដ្ឋធានី​លី​បង់

0

មនុស្ស​ចំនួន០២នាក់​ស្លាប់​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ម្សិលមិញ​នេះ នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​ប្រដាប់អាវុធ​រវាង​កុលសម្ព័ន្ធ​អារ៉ាប់​និកាយ​ស៊ុន​នី និង​អ្នកគាំទ្រ​គណបក្ស  ស៊ី​អ៊ី​ត​នៅ​ភាគខាងត្បូង​នៃ​រដ្ឋធានី Beirut ក្នុងប្រទេស​លី​បង់។

ភ្នាក់ងារ​សារព័ត៌មាន​ជាតិ​បាន​រាយការណ៍​ថា មនុស្ស​ចំនួន ០៣នាក់​ផ្សេងទៀត​បាន​រងរបួស​ផងដែរ​នៅក្នុង​ការប៉ះទង្គិច​គ្នា​រវាង​កុលសម្ព័ន្ធ​ស៊ុន​នី និង​ក្រុម​និកាយ​ស៊ី​អ៊ី​តនៃ​ក្រុម Hezbollah និង​ក្រុម Amal នៅលើ​ផ្លូវ Khalde។

សូមបញ្ជាក់ថា ជម្លោះ​នេះ​កើតឡើង​បណ្តាលមកពី​កុលសម្ព័ន្ធ​អារ៉ាប់​ស៊ុន​នី​បាន​រារាំង​អ្នកគាំទ្រ​របស់​ក្រុម​និកាយ​ស៊ី​អ៊ី​ត​ពី​ការព្យួរ​បដា​នៅក្នុង​តំបន់​នោះ​សម្រាប់​ពិធីបុណ្យ​អា​ស៊ូ​រ៉ា(Ashura)ដែលជា​ពិធីបុណ្យ​របស់​និកាយ​ស៊ី​អ៊ី​ត​រំលឹក​ដល់​ការស្លាប់​របស់លោក​Imam Hussein ជា​ចៅប្រុស​របស់លោក Prophet Mohammed ។

កងទ័ព​លី​បង់​បាន​ពង្រាយ​នៅ​ទីតាំង​កើតហេតុ ខណៈដែល​ផ្លូវ Khalde ត្រូវបាន​បិទ ហើយ​ចរាចរណ៍​ត្រូវបាន​បង្វែរ​ទៅ​ផ្លូវ​តាម​មាត់សមុទ្រ​ដើម្បី​ការពារ​សុវត្ថិភាព​របស់​ប្រជាជន​ក្នុងពេល​មានការ​ប៉ះទង្គិច​គ្នា។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua

LEAVE A REPLY

Please enter your comment!
Please enter your name here