ការិយាល័យ​ស៊ើបអង្កេត Rwanda ចាប់ខ្លួន​លោក Paul Rusesabagina សង្ស័យ​ជា​ភេរ​វករ

0

ការិយាល័យ​ស៊ើបអង្កេត Rwanda Investigation Bureau (RIB) និយាយថា ការិយាល័យ​របស់ខ្លួន​បាន​ចាប់ខ្លួន​លោក Paul Rusesabagina ពីបទ​សង្ស័យថា បាន​បង្កើត​និង​ឧបត្ថម្ភ​សម្លៀកបំពាក់​ដល់​ក្រុម​ភេរវកម្ម ដែល​ក្រុម​នេះ​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅតាម​ទីកន្លែងផ្សេងៗនៅក្នុង​តំបន់ និង​ទាំង​នៅ​បរទេស។

កាសែត The New Times បាន​ដកស្រង់​សម្តី​ពី​ការិយាល័យ RIB ថា លោក Rusesabagina ត្រូវគេ​ចាប់ខ្លួន​ក្រោម​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ហើយ​លោក​កំពុង​ជាប់ឃុំ​ខ្លួន​ក្នុងការ​គ្រប់គ្រង​របស់​ប៉ូលិស​ខណៈដែល​ករណី​រឿងក្តី​របស់គាត់​កំពុងស្ថិត​នៅក្រោម​ចាត់ការ​តាម​នីតិវិធី​ព្រហ្មទណ្ឌ​របស់​ប្រទេស Rwandan ។

លោក Rusesabagina ធ្លាប់​ផ្តល់​ការជួយ​សង្គ្រោះ​ដល់​ជនជាតិដើម Tutsis ចំនួន​រាប់រយ​នាក់​ក្នុងកំឡុងពេល​របប​ប្រល័យពូជសាសន៍​នៅ​សណ្ឋាគារ Hotel Rwanda ប៉ុន្តែ​អ្នក​នៅ​រស់រានមានជីវិត​ខ្លះ​បានប្រកែក​ចំពោះ​រឿងនេះ។ យោងតាម​ប្រភព​រយៈ​គេហទំព័រ Twitter របស់ RIB បាន​ឲ្យ​ដឹងថា ការចាប់ខ្លួន​លោក Rusesabagina គឺជា​ការចាប់ខ្លួន​មាន​ដីកាចាប់ខ្លួន​ពី​អន្តរជាតិ​ពីបទ​ភេរវកម្ម​ការ លួច ចាប់ជំរិត និង​អំពើរ​ឃាតកម្ម​ដែល​ប្រឆាំងនឹង​ជន​ស៊ីវិល​នៅលើ​ទឹកដី​Rwandan។

កាសែត New Times ផ្សាយ​ថា បុរស​អាយុ៦៦ឆ្នាំ​រូបនេះ​ត្រូវគេ​ចោទប្រកាន់ថា ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​ជាច្រើន​ក្នុងនោះ​មាន​ទាំង​ការវាយប្រហារ​មួយ​នៅក្នុង​ស្រុក​Nyungwe-Nyamagabe នៅ​ខែមិថុនា ឆ្នាំ២០១៨ និង​ការវាយប្រហារ​នៅ​ស្រុក Nyungwe-Nyamagabe នៅ​ខែធ្នូ ឆ្នាំ២០១៨។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here