ក្រុម​ឧទ្ទាម Houthis និយាយថា ពួកគេ​បាន​បាញ់​មី​ស៊ី​ល ដ្រូ​ន​លើ​រដ្ឋធានី​អា​រ៉ា​ប៊ី​សា​អូឌីត

0

ទូរទស្សន៍ Houthi គ្រប់គ្រង​ដោយ al-Masirah របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ចុះផ្សាយ​ថា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ​កងជីវពល Houthi របស់​ប្រទេស​យេ​ម៉ែន​បាន​និយាយថា​ពួកគេ​បាញ់​មី​ស៊ី​ល​ផ្លោង និង​ដ្រូ​ន ចំនួន០៤គ្រាប់​ឆ្ពោះទៅ​រដ្ឋធានី Riyadh របស់​ប្រទេសអារ៉ាប់​ប៊ី​សា​អូឌីត។

អ្នកនាំពាក្យ​លោក Yahya Sarea មានប្រសាសន៍ថា៖ “ ការវាយប្រហារ​ជាច្រើន​កំណត់​គោលដៅ​ទៅលើ​ទីក្រុង Riyadh” ។

លោក​មានប្រសាសន៍​ដោយ​មិន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​បន្ថែមទៀត​ថា ការវាយប្រហារ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​របស់​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត។

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​មិនទាន់​បានធ្វើ​សេចក្តី​អត្ថាធិប្បាយ​អ្វី​នៅឡើយ​ទេ​ជុំវិញ​ការវាយប្រហារ​ដែល​ត្រូវបាន​គេ​ចោទប្រកាន់។

វា​គឺជា​ការវាយប្រហារ​លើក​ទី០៤ ដែល កងជីវពល Houthi បានប្រកាស​នៅក្នុង​រយៈពេល​តិចជាង​មួយ​សប្តាហ៍។ ការវាយប្រហារ​មុន ៗ ត្រូវបាន​ស្ទាក់ចាប់ នេះ​យោងទៅតាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត។

គួរ​រំលឹក​ផងដែរ​ថា សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​យេ​ម៉ែន​បានចាប់ផ្តើម​នៅ​ចុងឆ្នាំ២០១៤ នៅពេលដែល​ក្រុម​ឧទ្ទាម Houthis គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​កាន់កាប់​តំបន់​ជាច្រើន​នៅ​ភាគ​ខាងជើង​ប្រទេស និង​បាន​បង្ខំ​រដ្ឋាភិបាល​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​ប្រធានាធិបតី​លោក Abd-Rabbu Mansour Hadi ចេញពី​រដ្ឋធានី​សា​ណា។

សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​បានធ្វើ​អន្តរាគមន៍​ក្នុង​ជម្លោះ​ប្រទេស​យេ​ម៉ែន​នៅ​ខែមីនា ឆ្នាំ២០១៥ ដើម្បី​គាំទ្រ​រដ្ឋាភិបាល Hadi ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here