អ៊ីស្រាអែល​អំពាវនាវ​ឱ្យ​មហាអំណាច​អឺរ៉ុប​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​អ៊ីរ៉ង់

0

នៅ​ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ម្សិលមិញ​នេះ ប្រទេស​អ៊ីស្រាអែល​បាន​ជំរុញ​ឱ្យ​ប្រទេស​មហាអំណាច​អឺរ៉ុប​ទទួលស្គាល់​ការប្រកាស​ជា​ឯកតោភាគី​របស់​សហរ​ដ្ឋ​អាមេរិក​ជុំវិញ​ការបន្ត​ដាក់ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ប្រឆាំងនឹង​ប្រទេស​អ៊ីរ៉ង់។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​ដោយ​ការិយាល័យ​របស់លោករ​ដ្ឋ​មន្ត្រី​ការបរទេស​អ៊ីស្រាអែល Gabi Ashkenazi បាន​អំពាវនាវ​ដល់​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល​ដែល គេ​ស្គាល់​ថា​ជា​ប្រទេស E-3  មានដូចជា ប្រទេស​បារាំង ចក្រភព​អង់គ្លេស និង​អាល្លឺម៉ង់​ឲ្យ​ដកថយ​ពី​ការប្រឆាំង និង​ធ្វើការ​ឆ្ពោះទៅរក​ការអនុវត្ត​យ៉ាង​តឹងរឹង​នូវ​ការដាក់ទណ្ឌកម្ម។

លោក​បាន​ជំរុញ​ដល់​ប្រទេស​ទាំងនោះ​ធ្វើការ​ដាក់ទណ្ឌកម្ម​ឡើងវិញ​កម្រិត​ថ្នាក់ជាតិ​ក៏ដូចជា​នៅ​កម្រិត​សហគមន៍​អ៊ឺរ៉ុប និង​តាមរយៈ​យន្តការ​អង្គការសហប្រជាជាតិ។ ការអំពាវនាវ​របស់​លោក​ធ្វើឡើង​ក្រោយពី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo អះអាងថា រាល់​ការដាក់ទណ្ឌកម្ម​មុន​ឆ្នាំ២០១៥ ប្រឆាំងនឹង​ប្រទេស​អ៊ីរ៉ង់​ត្រូវបាន​រៀបចំ​ឡើងវិញ។

ទោះយ៉ាងណា ប្រទេស​សមាជិក​ភាគច្រើន​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​និយាយថា ការផ្លាស់ប្តូរ​របស់លោក Pompeo គឺ​ផ្អែកលើ​យន្តការ​ដែល​ដោយ​ផ្នែក​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥ រវាង​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​មហាអំណាច​ពិភពលោក ។ នេះ​មានន័យថា ការប្រកាស​របស់លោក(លោក Pompeo)ពុំមាន​សុពលភាព​ទេ។

រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បានចាត់ទុក​ប្រទេស​អ៊ីរ៉ង់​ជា​គូប្រជែង​របស់ខ្លួន ហើយ​ថែមទាំង​បាន​អំពាវនាវ​ជា​យូរ​មកហើយ​ទៅដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ដាក់ទណ្ឌកម្ម​លើ​សាធារណរដ្ឋ​អ៊ីស្លាម។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here