មនុស្ស០៣នាក់​និង​មន្ត្រីប៉ូលិស​ម្នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​នៅក្នុង​ប្រទេសអា​ហ្វ​ហ្គា​នី​ស្ថាន

0

នៅ​ថ្ងៃ​ពុធ ទី២៣ បុរស​ប្រដាប់អាវុធ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បើក​ការបាញ់ប្រហារ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយបាន​សម្លាប់​មនុស្ស​ចំនួន០៣នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន០១នាក់​រងរបួស។

លោក Mohammad Hashim ប្រធាន​ប៉ូលិស Zaray ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា ជនសង្ស័យ​ជា​សមាជិក​ក្រុម​សកម្មប្រយុទ្ធ បាន​បាញ់សម្លាប់​មន្ត្រីប៉ូលិស​ម្នាក់​នៅក្នុង​សួនច្បារ​មួយ​ក្បែរ​ផ្ទះ​របស់គាត់​ក្នុងស្រុក Zaray នៅ​ល្ងាច​ថ្ងៃ​អង្គារ។

ប៉ូលិស​ស្រុក​បាន​បើក​ការស៊ើបអង្កេត​លើ​ហេតុការណ៍​បាញ់​នៅក្នុង​តំបន់​ដែលមាន​ចម្ងាយ ៤៥០គីឡូម៉ែត្រ​ខាងត្បូង​ទីក្រុង​កា​ប៊ុល(Kabul)។ អ្នកស្រុក​ម្នាក់​បញ្ជាក់ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា ស្របពេល​ដំណាលគ្នា​នោះ អ្នក​បង្ហាត់​ក្បាចគុណ​កុង​ហ្វូ​ម្នាក់ និង​សិក្ខាកាម​ម្នាក់​ដែលមាន​អាយុ១៥ឆ្នាំ​ត្រូវគេ​បាញ់សម្លាប់​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ក្នុង​តំបន់ Kampani ។

កូនប្រុស​អាយុ០៧ឆ្នាំ​របស់​គ្រូបង្វឹក​បាន​រងរបួស​នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​ដែល កើតឡើង​នៅ​ខាងក្រៅ​ក្លឹប​កីឡា​របស់គាត់​នៅក្នុង​សង្កាត់​ដែលមាន​ប្រជាជន​រស់នៅ។

សង្កាត់​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង​កា​ប៊ុល​មាន​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម​ជាច្រើន​បានកើត​ឡើង​រួមមាន​ការធ្វើឃាត និង​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ។

ពុំទាន់​មាន​នរណាម្នាក់​អះអាង​ទទួលខុសត្រូវ​ចំពោះ​ឧប្បត្តិ​ហេតុនេះ​នៅឡើយ​ទេ។

ក្រុម​សកម្មប្រយុទ្ធ​នៃ​ក្រុម​តា​លី​បង់ និង​រដ្ឋ​អ៊ីស្លាម (IS) បានធ្វើការ​វាយប្រហារ​កំណត់​គោលដៅ​ជាច្រើន​ប្រឆាំងនឹង​ជន​ស៊ីវិល និង​មន្ត្រី​យោធា​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ដោយ​ផ្តោត​គោលដៅ​ទៅលើ​អ្នក​ដែល​ធ្វើ​ការឱ្យ​រដ្ឋាភិបាល អង្គការ​ណា​តូ និង​កងទ័ព​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក។

គួរ​រំលឹក​ផងដែរ​ថា មនុស្ស​ចំនួន ៣៥នាក់​ត្រូវគេ​សម្លាប់​នៅក្នុង​ការវាយប្រហារ​កំ​ណ​ត់​គោលដៅ​ក្នុង​ខែ​មុន​នៅ​ទូទាំងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here