ទាហាន​លី​បង់០២នាក់ និង​សកម្មប្រយុទ្ធ IS  ស្លាប់​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​ប្រដាប់អាវុធ​នៅ​ភាគ​ខាងជើង​ប្រទេស​លី​បង់

0

ភ្នាក់ងារ​ព័ត៌មាន​ជាតិ​រាយការណ៍​ថា ទាហាន​លី​បង់​សរុប​ចំនួន០២នាក់ និង​សមាជិក​សកម្មប្រយុទ្ធ០១ស្លាប់​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី២៧ នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​ប្រដាប់អាវុធ​នៅ​ភាគ​ខាងជើង​ប្រទេស​លី​បង់។

ក្រុម​សកម្មប្រយុទ្ធ​ដែលជា​កម្មសិទ្ធិ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​សមាជិក​កងទ័ព​នៅ​តំបន់ Minieh ហើយ​ទាហាន​ក៏បាន​បាញ់​តបត​វិញ។ សកម្មប្រយុទ្ធ​ចំនួន០២នាក់​ផ្សេងទៀត​បាន​រត់គេចខ្លួន។

ការប៉ះទង្គិច​ស្រដៀង​គ្នា​នេះ​ក៏បាន​កើតឡើង​ផងដែរ​នៅក្នុង​តំបន់ Wadi Khaled នៅ​យប់​ថ្ងៃ​សៅរ៍ ទី២៦ សប្តាហ៍​មុន ដែល​បណ្តាលឱ្យ​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​ចំនួន១៣នាក់​ស្លាប់ និង​ចំនួន ១៥នាក់​ផ្សេងទៀត​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here