អារ៉ាប៊ីសាអ៊ូឌីតបានប្រកាសបំបែកក្រុមភេរវកម្មតូចៗដែលរួមមានសមាជិកដែលត្រូវបានបណ្តុះបណ្តាលនៅអ៊ីរ៉ង់។
នៅក្នុងសុន្ទរកថាអ្នកនាំពាក្យរបស់ប្រធានសន្តិសុខរដ្ឋបាននិយាយថាសមាជិក១០នាក់នៃក្រុមភេរករត្រូវបានចាប់ខ្លួន។ ៣នាក់ក្នុងចំនោមអ្នកទាំងនោះដែលត្រូវបានចាប់ខ្លួនបានទទួលការបណ្តុះបណ្តាលផ្នែកយោធាពីអង្គភាពឆ្មាំបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC) ។
អ្នកនាំពាក្យរូបនេះបាននិយាយថាអត្តសញ្ញាណរបស់ជនសង្ស័យនឹងមិនត្រូវបានបង្ហាញឱ្យដឹងនៅពេលនេះទេ ដើម្បីផលប្រយោជន៍នៃការស៊ើបអង្កេត។
យោងតាមរបាយការណ៍ព័ត៌មានបានរកឃើញថាក្រុមតូចៗទាំងនេះត្រូវបានរកឃើញកាលពីសប្តាហ៍មុនក្នុងអំឡុងពេលត្រួតពិនិត្យសន្តិសុខ។
គួរបញ្ជាក់ថាក្រុមតូចៗទាំងនេះត្រូវបានបង្កើតឡើងនៅចន្លោះខែតុលា និងខែធ្នូ ឆ្នាំ២០១៧។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០