ភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់រាយការណ៍ថា នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា សមាជិកក្រុមប្រឹក្សាសន្តិសុខបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) ចំនួន០៣នាក់ស្លាប់នៅក្នុងការវាយប្រហារមួយនៅភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់ក្បែរព្រំដែនប៉ាគីស្ថាន។
នៅក្នុងសេចក្តីថ្លែងការណ៍ IRGC បានបញ្ជាក់ឲ្យដឹងថា រថយន្តចំនួន០២គ្រឿងស្ថិតនៅក្រោមការវាយប្រហារពីរថយន្តមួយគ្រឿងផ្សេងទៀតនៅក្នុងតំបន់ Nikshahr ក្នុងខេត្ត Sistan និងខេត្ត Baluchestan ប្រទេសអ៊ីរ៉ង់នៅរសៀលថ្ងៃអង្គារ។
នៅក្នុងការវាយប្រហារនោះបណ្តាលឲ្យសមាជិក IRGC ចំនួន០៣នាក់ស្លាប់ និងចំនួន០១នាក់ផ្សេងទៀតរងរបួស។ អ្នកវាយប្រហារពីរនាក់ត្រូវគេសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់។
របាយការណ៍បញ្ជាក់ថា រហូតមកដល់ពេលនេះគេមិនទាន់ស្គាល់អត្តសញ្ញាណរបស់ក្រុមអ្នកវាយប្រហារនៅឡើយទេ។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០