ប៉ូលិស​ធ្វើ​ប្រតិបត្តិ​ការចាប់ខ្លួន​អ្នកទោស​ពីរ​នាក់​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ

0

ប៉ូលិស​និយាយថា ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​ពីរ​នាក់​ដែល​បាន​រត់គេច​ពី​ពន្ធនាគារ​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​នៅ​ថ្ងៃ​ពុធ ទី៣0។

យោងតាម​ប្រភពព័ត៌មាន​ពី​លោក​វរសេនីយ៍ទោ Boonsong Longwaree បាន​ឲ្យ​ដឹងថា ខណៈ​ជាប់ច្រវាក់​ព័ទ្ធជុំវិញ​កជើង ពួកគេ​ទាំងពីរ​នាក់​បាន​កាត់​ខ្សែលួស​បន្លា​នៅ​ខាងក្រោយ​អាគារ​ដែល​ពួកគេ​ស្នាក់នៅ និង​បាន​ប្រើ​ភួយ​ដើម្បី​ឡើងលើ​ជញ្ជាំង​កំពស់៥ម៉ែត្រ​របស់​ពន្ធនាគារ​នៅក្នុង​ខេត្ត Krabi។

ប៉ូលិស​បាន​ឆែកឆេរ​នៅ​ទីប្រជុំជន​ក្បែរ​ពន្ធនាគារ Krabi រួមទាំង​ស្ថានីយ៍​រថយន្ដក្រុង​ដែលមាន​មនុស្ស​ច្រើន និង​នៅតាម​ទីធ្លា​រដ្ឋាភិបាល​ដើម្បី​តាម​ប្រមាញ់​អ្នក​រត់គេច​ជាប់ទោស​លើ​ករណី​គ្រឿងញៀន។

ជន​ជាប់ទោស​ទាំងពីរ​នាក់​មាន​ឈ្មោះថា Monthon Khansaman មាន​អាយុ ៤៧ឆ្នាំ និង Anon Denmat មាន​អាយុ ៣២ឆ្នាំ​អ្នក​ទាំងពីរ​ជា​ជនជាតិដើម​ភាគខាងត្បូង។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here